18/01/2019 10:06 GMT+7 Email Print Like 0

អ្នករក្សា "ព្រលឹង" ល្បែងស្វឹនផា (Xuan Pha)

លះបង​ស្ទើពេញមួយ​ជីវិតដើម្បី​​ល្បែង​សម្តែងនីមួយ​ៗ ​សិល្បករ​ ប៊ូយ​វ៉ាន់​ហុង​ (Bui Van Hung) ជា​មនុស្ស​​ម្នាក់​​​​គត់ ដែលរស់​នៅលើ​ទឹក​ដី​ដើម​កំណើត​​ល្បែង​ស្វឹន​ផា (Xuan Pha) ​(​ឃុំ​ស្វឹន​ទ្រឿង​ - Xuan Truong ស្រុក​ថ័រ​ស្វឹន​ - Tho Xuan ខេត្ត​​ថាញ​​ហ្វ័រ - Thanh Hoa​) នៅ​​រក្សា​ពេញ​លេញ​បំផុត​​ នូវ​​ចំណេះ​ដឹង​​អំពី​​ល្បែង​ស្វឹន​ផា (Xuan Pha) តាម​រយៈ​​សូរ​​ចង្វាក់​ស្គរ​ ក្បាច់​រាំនីមួយ​ៗ​​​។​

រំលឹក​ការ​ចង​ចាំ​ឡើង​វិញ​ សិល្បករ ​ប៊ូយ​ វ៉ាន់​ហុង (Bui Van Hung) ចែក​រំលែក​​៖ “ប្រសិន​បើ​មាន​ការ​ទំនាក់ទំនង​ណា​មួយ​ ខ្ញុំ​នឹង​នឹក​ដល់ ​នោះ​គឺ​ក្តី​​ស្រឡាញ់ ​និង ​ទឹក​ចិត្ត​មោទនៈ​ ​ចំពោះ​កេរ​ដំណែល​​ស្រុក​កំណើតខ្លួន​​”។​ ប្អូន​ហុង​ (Hung) ​ពេល​​នោះ​ខ្ញុំ​ទើបនឹង​​រៀន​អាន​ រៀន​សរសេរ​ ​តាមដំណើរ​​គន្លង​ព្រឹទ្ធាចារ្យ​​​​​ភូមិ​ ទៅ​កាន់​ទីលាន​​​ឃ្លាំង​​សហករ​ណ៍​ ដើម្បី​ទស្សនា​​ការ​សម្តែង​ស្វឹន​ផា​ (Xuan Pha)។ លើក​មួយ​ការ​សម្តែង​មាន​មនុស្សមក​​កុះករ​ ត្រូវ​​ប្រជៀត​ឈឺ​ករ​រាប់​ខែ​ ប៉ុន្តែ​ឱ្យតែ​មាន​ការ​សម្តែង​ ប្អូន​ហុង (Hung) ​តែង​តែ​មាន​វត្ត​មានជានិច្ច​​។​

មក​ដល់​​ឆ្នាំ​​​១៩៩០ រដ្ឋ​​មាន​គោនយោបាយ​​ស្តារ​​វប្បធម៌​ជនជាតិ​ ភូមិ​ស្វឹន​ទ្រឿង​ (Xuan Truong) ពេល​នេះ ទើប​ចាប់​ផ្តើម​ស្តារ​ល្បែង​សម្តែង​ស្វឹន​ផា (Xuan Pha)​​។ “ខ្ញុំ​ជា​​ម្នាក់​ក្នុង​ចំណោម​ក្រុម​មនុស្ស​ដំបូង​ទាំង​២០​នាក់​ ​​បានព្រឹទ្ធាចារ្យ​​ជ្រើស​​​ដើម្បី​បង្ហាត់​បង្រៀន​” សិល្បករ ​ហុង (Hung)​ ​រលឹក​ឃើញ​ដូចនេះ​។​

ការ​ពិបាក​កើត​ឡើង​ ​​ពេល​នោះ​ ក្នុង​ភូមិ​​មាន​ព្រឹទ្ធិចារ្យ​៤ឬ​​៥នាក់​តែ​​ប៉ុណ្ណោះ​ ដែល​មាន​សុខភាព​​មាំ​មួន​ អាច​បង្ហាត់​បង្រៀន​ល្បែង​ស្វឹន​ផា(Xuan Pha) ​នេះបាន​។ ពេល​នោះ​ ផ្សេង​ពីអ្នក​​ដទៃ​ គ្រាន់តែ​​ស្តាប់តាម​សម្តី​​ សិល្បករ​ ហុង (Hung) ​បាន​កត់ត្រាទុក​យ៉ាង​​ហ្មត់​ចត់​​។ ការកត់ត្រា​នោះ បែរ​ជា​មាន​ឱកាស​ប្រៀបធៀប​ កត់​បន្ថែម​​បន្ទាប់ពី​ពិធី​បុណ្យ​ទាន​កើត​ឡើង​ ឬមាន​​ឱកាស​ណាមួយ​ បានទៅ​សម្តែង​ក្រៅ​​ខេត្ត​។​

យ៉ាង​នេះ ក្នុង​ដៃ​សិល្បករ ​ហុង​ (Hung) ​មាន​សៀវ​ភៅ​ឯកសារ​​សុក្រិត​មួយ​ក្បាល​​ ស្តីពី​ល្បែង​​ស្វឹន​ផា (Xuan Pha)​​។ ក្នុង​សៀវភៅ​ឯកសារ​នេះ លោក​មិនត្រឹម​ពណ៌នា​ដោយ​​បទចម្រៀង​ កាយវិការ​ នៅ​ទាំង​ពណ៌នា​អំពី​របៀប​ឈររាំ​ ​ដោយ​រូបភាពជាក់​ស្តែង​​ ធានាបាន​​អ្ន​ក​ភូមិលោក ដែល​មាន​​​ចំណេះ​តិច​បំផុត​ ក៏អាច​​មើល​សៀវភៅនេះ​​យល់ ​និង ​រាំ​បានតាមរយៈ​​​រូបភាព​។​

ពេល​ចាស់​ព្រឹទ្ធាចារ្យ​​ភូមិ​ និង​ លោកគ្រូ អ្នក​​​គ្រូ​ បង្រៀន​សិល្បករ​ហុង​(Hung) ​បន្តបន្ទាប់​ចែក​​ឋាន​ទៅ ​​សៀវ​ភៅ​របស់​សិល្បករ​ហុង​ (Hung) បែរ​ក្លាយ​ជា​ឯកសារ​កម្រ​តែមួយ​គត់ ស្តី​ពី​​​ស្វឹន​ផា (Xuan Pha)​។ ពេលនោះ សិល្បករ ​ហុង​ (Hung)​​​ ​នឹង​បោះ​ជំហាន​ទៅ​កាន់​តួនាទី​​ថ្មី ជា​លោកគ្រូ​ អ្នក​ដឹក​នាំ​រឿង ​នៃ​ភូមិ​ស្វឹន​ផា (Xuan Pha)​។ 

 

 សិល្បករ​ ប៊ូយ ​វ៉ាន់​ហុង (Bui Van Hung) ​(​ឃុំ​ស្វឹន​ទ្រឿង​ - Xuan Truong ស្រុក​ថ័រស្វឹន​ - Tho Xuan ខេត្ត​​ថាញ​ហ្វ័រ
(Thanh Hoa​) ​ជា​អ្នក​ផ្តល់​ពេលវេលា​​មួយ​ជីវិត ដើម្បី​​ល្បែង​សម្តែង​ស្វឹន​ផា (Xuan Pha)​។​



 ពេល​លំហែ​ សិល្បករ​ ប៊ូយ​ វ៉ាន់​ហុង (Bui Van Hung) នៅទាំង​​គូរ​គំនូរពង្រាយ​​​នូវ​​ក្បាច់របាំ​​​​ល្បែង​​ ស្វឹន​ផា
​ (Xuan Pha) ដើម្បី​បង្រៀន​ជូន​ជន​ជំនាន់​ក្រោយ​។



 
សិល្បករ ​ប៊ូយ​ វ៉ាន់​ហុង ​(Bui Van Hung) និង ​ដូ វ៉ាន់​ហាវ​ (Do Van Hao) ​ជា​ជាង​ឈើ​ម្នាក់​រស់​នៅ​ក្នុងភូមិ​
បាន​ផលិត​ចេញ​​របាំង​មុខ​ ដើម្បី​បម្រើ​ជូន​ការ​សម្តែង ​​ស្វឹន​ផា ​(Xuan Pha)​។​



 
សិល្បករ​ ប៊ូយ ​វ៉ាន់​ហុង (Bui Van Hung) ​កំពុង​បង្ហាត់​បង្រៀន​​ក្បាច់របាំ​​​ល្បែង​​ស្វឹន​ផា​ (Xuan Pha)
ជូន​ប្អូន​ៗ ​សិស្ស​​ក្នុងភូមិ​។​



 សិល្បករ​ ប៊ូយ វ៉ាន់​ហុង​ (Bui Van Hung) និង​ ក្រុម​របាំ​​​ទូ​ហ្វឹន​ (Tu Huan) ​ជា​សិស្ស​ម្នាក់​​ក្នុង​​ចំណោម​​សិស្ស​
ទាំង​ប្រាំ របស់​​ ស្វឹន​ផា (Xuan Pha)​​។



 ក្នុង​​ម៉ោង​​ហាត់ ​និង ​សម្តែង​ស្វឹន​ផា (Xuan Pha) សិល្បករ​ ប៊ូយ​ វ៉ាន់​ហុង (Bui Van Hung) ​តែង​វាយ​ស្គរ​ធំ
ដើម្បី​អ្នក​រាំ​ដើរ​ត្រូវ​តាម​ចង្វាក់​។​



 
សិល្បករ​ ប៊ូយ​ វ៉ាន់​ហុង (Bui Van Hung) រៀប​ចំ​សម្លៀក​បំពាក់​ជូន​អ្នក​របាំ​ រាំក្បាច់​ ង​ក្វឹក​ (Ngo Quoc)
ក្នុងលើក​សម្តែង ​នៅ​ពិធី​បុណ្យ​ឡាំ​គិញ (Lam Kinh) ​ឆ្នាំ​២០១៨​។​



 
ហាត់​​សម​កាយ​វិការ​ ​វាយ​ក្រាប់​ក្នុងរបាំ​​ ទូហ្វឹន​ (Tu Huan) មុនពេល​សម្តែង​នៅពិធី​បុណ្យ​ឡាំ​កីញ (Lam Kinh)
​ឆ្នាំ​២០១៨​។

 

សិល្បករ​ ហុង​ (Hung) ជា​​អ្នកទទួល​បន្ទុក​ ​ក្លឹប​ស្វឹន​ផា (Xuan Pha) ​តែមួយ​គត់​ នៅ​ឃុំ​ស្វឹន​ទ្រឿង​ (Xuan Truong) ទន្ទឹម​នោះ​​ជា​អ្នក​ឈរជំហ​​រៀប​ចំ​ការ​សម្តែង​​ល្បែង​ស្វឹន​ផា (Xuan Pha) នៅ​ភូមិ​ស្រុក​ ក៏ដូចជា​នាំ​ក្រុម​ទៅ​សម្តែង​តាម​ព្រឹត្តិការណ៍​​ក្នុង​និងក្រៅ​ខេត្ត​ជាដើម​។​

ប្រការ​​​​ធ្វើ​ឱ្យ​សិល្បករ ​ហុង​ (Hung) តែង​រីក​រាយ​​លើ​ភាព​រីកចម្រើន​នៃ​ស្វឹន​ផា​ (Xuan Pha) នោះ​គឺ​​ “អ្នកភូមិ អ្នក​​ស្រុក​ខ្ញុំ​ ទោះបី​លំបាក​យ៉ាង​ណា​ក៏ដោយ តែ​ពួក​គាត់​​តែង​សប្បាយ​ចិត្ត​​ ពេល​បាន​រាំ​ល្បែង​ស្វឹន​ផា​ (Xuan Pha) នៅ​រាល់​ស្ថាន​ភាព​”។ ការពិត​ ក្បាច់របាំ​​ស្វឹន​ផា​ (Xuan Pha)​ ជាការ​បញ្ញើ​ភាព​​សាមគ្គី​ ឆន្ទៈ និង​ភាព​ឧស្សា​ហ៍ ​ក្នុងការ​ពល​កម្មរបស់​​អ្នក​ស្រុក​​ស្វឹន​ទ្រឿង (Xuan Truong)​​។​

គំរូ​ ដូចនៅ​​ក្នុង​ក្បាច់របាំ​ហ្វ័រ​ឡាង (Hoa Lang) អ្នក​រាំ​ប្រើ​ផ្លិត​ ក្បាច់​រាំ​​​​ដូច​ជា​បាច់​ផ្កា បង្ហាញ​ពីភាព​សប្បាយ​ ស្មារតី​សុទិដ្ឋិ​និយម​។ រួម​​ជាមួយ​នោះ អ្នក​រាំ​ប្រើ​ចម្រៀង​​ចែវ (Cheo) បង្ហាញ​ពី​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​ នៃ​អ្នក​ភូមិ​នៅទី​នេះ ​រក​ស៊ី​​លើ​ផ្លូវ​ទឹក​។

ឬដូច​ជា​ចង្វាក់រាំ​​ឡុក​ហោង​ញ៉ុង​ (Luc Hon Nhung) ស្តែង​​​​ពី​​ជីវភាព​​រស់​​នៅ​ប្រចាំ​ថ្ងៃ​​ក្នុង​​សង្គម​គ្រួសារ ដែល​​មានច្រើន​​ជំនាន់ ​រួម​មាន​លោក​យាយ​​ទួត​ អ្នក​ម្តាយ​ និង ​កូន​​ជាដើម​ ដើម្បី​ប្រៀន​ប្រដៅ​ដល់​​កូន​​​ចៅ​ ​ចេះ​រស់​នៅ​ដឹក​ចាស់​​ដឹក​ធំ ស្តែង​​ពី​ស្មារតី​សាមគ្គី​​ក្នុងមួយ​​​គ្រួសារ​។​

​២០១៧ អ្នក​ភូមិ​ស្វឹន​​ទ្រឿង (Xuan Truong) ​និយាយ​ដោយ​ឡែក​ និង ​អ្នក​ស្រុក​ថាញ​ហ្វ័រ (Thanh Hoa) ​​និយាយ​រួម​ ទទួល​បាន​ក្តី​សប្បាយ​ទាំងស្រុង​ ពេល​​ល្បែង​ស្វឹន​ផា ​(Xuan Pha) ស្ថិត​នៅ​ក្នុង​បញ្ជី​កេរ​ដំណែល​វប្បធម៌​អរូបី​ជាតិ​។
មនុស្ស​​គ្រប់​គ្នា​សប្បាយ តែ​សិល្បករ​ហុង​ (Hung) បែរជាព្រួយ​បារម្មណ៍​ ពីព្រោះ​អ្នក​កាន់​​ស្គរ​តែម្នាក់​​គត់ក្នុងភូមិ ​គឺ​លោក​ដូ​ឌិញ​តា (Do Dinh Ta) ​មាន​ជន្មាយុ​ជាង​៨៣​​ឆ្នាំហើយ​។ អ្នក​វាយ​ស្គរ ​ជា​អ្នក​សំខាន់​បំផុត ​ក្នុង​ចំណោម​អ្នក​សំខាន់​ទាំង​ពីរ​ បង្កើត​បាន​ជា​ល្បែង​​សម្តែង​នេះ​។​

ដើម្បី​វាយ​ស្គរ​បាន​ អ្នក​នោះត្រូវ​ចាំ​ច្បាស់​ចង្វាក់​រាំ​។ ទន្ទឹមនោះ​ ត្រូវ​ជាអ្នក​មាន​ទេពកោសល្យ​​ មិន​ទាន់និយាយ​ដល់​ការ​​ចំណូល​ចិត្ត​ ប្តេជ្ញា​ចិត្ត​ ទើប​វាយ​ស្គរ​ឮទៅ​មាន​ព្រលឹង​។ ហើយ​ដូច​នេះ​អ្នក​រាំ ​ទើ​ប​​ដើរ​ត្រូវ​តាម​​ចង្វាក់​បាន​។​


 សិល្បករ​ ប៊ូយ​ វ៉ាន​ហុង​ (Bui Van Hung) ណែ​នាំ​ក្បាច់​កាន់​​កាំបិត​ធំ​ ជូនអ្នក​របាំ​ ង​ ក្វឹក​ (Ngo Quoc)​។​


 សិល្បករ​ ប៊ូយ ​វ៉ាន់​ហុង (Bui Van Hung) កំពុង​កែ​កាយវិការ ​វាយ​ក្រាប់​ជូន​អ្នក​របាំ ល្បែង​​​ទូហ្វឹន (Tu Huan)​។



 
សិល្បករ​ ប៊ូយ​ វ៉ាន់​ហុង (Bui Van Hung) ណែ​នាំ​របៀប​ដើរ​ ដំណើរ​យាយ​ចាស់​ ចូល​ជា​​តួ​អង្គ​លោក​យាយ
​ក្នុង​ល្បែង​ទូ​ហ្វឹន​ (Tu Huan)​​។​



 សិល្បករ​ប៊ូយ ​វ៉ាន់​ហុង​ (Bui Van Hung) ណែ​នាំ​រាំ​ក្បាច់​បាច់​ផ្កា​។​


 
សិល្បករ​ ប៊ូយ​វ៉ាន់​ហុង (Bui Van Hung) ពត់​ក្បាច់​​រាំ​ ចេម​ថាញ​ (Chiem Thanh) ធ្វើម្តេច​​អ្នក​របាំ​​ទាំង​ ១០នាក់
​រាំ​បាន​ព្រម​គ្នា​។ ​



 
សិល្បករ​ ប៊ូយ​ វ៉ាន់​ហុង (Bui Van Hung) រាំ​ធ្វើ​ជា​គំរូ​​ នូវ​ក្បាច់​រាំ​ល្បែង​ចេម​ថាញ (Chiem Thanh)​ ​
ក្នុង​ម៉ោង​រៀន​របាំ​



 
ល្បែង​ចេម​ថាញ (Chiem Thanh) ​​រួម​មាន​ក្បាច់​រាំ​ពិបាក​​ច្រើន​​ ទាម​ទារ​សិល្បករ​ ប៊ូយ ​វ៉ាន់​ងហុង (Bui Van Hung)
ត្រូវ​ណែ​នាំ​ហ្មត់​ចត់​ជូន​អ្នក​រ​បាំ​​។​



 
ដូច​ជា​មាន​ទេពកោសល្យ​ពិសេស​ ប្អូន​តូច​នៅ​ឃុំ​ ស្វឹន​ទ្រឿង (Xuan Truong) ជួប​ និង រាំនូវ​​ក្បាច់ ​ស្វឹន​ផា (Xuan Pha) ​យ៉ាង​ស្ទាត់ជំនាញ​ ក្រោម​ការ​ណែនាំ​នៃ​សិល្បករ​ ប៊ូយ ​វ៉ាន់​ហុង (Bui Van Hung)។​

 

បាន​ទស្សនាផ្ទាល់​​ម៉ោង​បង្ហាត់​បង្រៀន​ក្បាច់​រាំ ​ពោរពេញ​ដោយ​ឆន្ទៈ​ ប្តេជ្ញា​ចិត្ត​​ខ្លាំង​ របស់​សិល្បករ​ ហុង (Hung)​ ចំពោះ​​ប្អូន​ៗ​​​កុមារ កុមារី​គ្រប់​គ្នា​ យើង​ខ្ញុំ​ទើប​យល់​ដឹងច្បាស់​​ សិល្បករ​ ហុង (Hung)​  នៅតែ​​ធ្វើ​ដំណើរ​លើ​មាគ៌ា​ ស្វែង​រក​ “​ពន្លក​​កេរដំណែល​” ដែល​មាន​ទេពកោសល្យ​​ពិត​ប្រាកដ សម្រាប់​ស្វឹន​ផា​ (Xuan Pha) អាច​អត្ថិភាព​ជានិច្ច​កាល​​នឹង​ពេល​វេលា​៕​
 

អត្ថបទ​៖ ថាវី  រូបថត៖ ត្រឹង​កុង​ដាត
ត្រឹន​ថាញ​យ៉ាង

 
បណ្តាអត្ថបទបានផ្សាយ