លះបងស្ទើពេញមួយជីវិតដើម្បីល្បែងសម្តែងនីមួយៗ សិល្បករ ប៊ូយវ៉ាន់ហុង (Bui Van Hung) ជាមនុស្សម្នាក់គត់ ដែលរស់នៅលើទឹកដីដើមកំណើតល្បែងស្វឹនផា (Xuan Pha) (ឃុំស្វឹនទ្រឿង - Xuan Truong ស្រុកថ័រស្វឹន - Tho Xuan ខេត្តថាញហ្វ័រ - Thanh Hoa) នៅរក្សាពេញលេញបំផុត នូវចំណេះដឹងអំពីល្បែងស្វឹនផា (Xuan Pha) តាមរយៈសូរចង្វាក់ស្គរ ក្បាច់រាំនីមួយៗ។
រំលឹកការចងចាំឡើងវិញ សិល្បករ ប៊ូយ វ៉ាន់ហុង (Bui Van Hung) ចែករំលែក៖ “ប្រសិនបើមានការទំនាក់ទំនងណាមួយ ខ្ញុំនឹងនឹកដល់ នោះគឺក្តីស្រឡាញ់ និង ទឹកចិត្តមោទនៈ ចំពោះកេរដំណែលស្រុកកំណើតខ្លួន”។ ប្អូនហុង (Hung) ពេលនោះខ្ញុំទើបនឹងរៀនអាន រៀនសរសេរ តាមដំណើរគន្លងព្រឹទ្ធាចារ្យភូមិ ទៅកាន់ទីលានឃ្លាំងសហករណ៍ ដើម្បីទស្សនាការសម្តែងស្វឹនផា (Xuan Pha)។ លើកមួយការសម្តែងមានមនុស្សមកកុះករ ត្រូវប្រជៀតឈឺកររាប់ខែ ប៉ុន្តែឱ្យតែមានការសម្តែង ប្អូនហុង (Hung) តែងតែមានវត្តមានជានិច្ច។
មកដល់ឆ្នាំ១៩៩០ រដ្ឋមានគោនយោបាយស្តារវប្បធម៌ជនជាតិ ភូមិស្វឹនទ្រឿង (Xuan Truong) ពេលនេះ ទើបចាប់ផ្តើមស្តារល្បែងសម្តែងស្វឹនផា (Xuan Pha)។ “ខ្ញុំជាម្នាក់ក្នុងចំណោមក្រុមមនុស្សដំបូងទាំង២០នាក់ បានព្រឹទ្ធាចារ្យជ្រើសដើម្បីបង្ហាត់បង្រៀន” សិល្បករ ហុង (Hung) រលឹកឃើញដូចនេះ។
ការពិបាកកើតឡើង ពេលនោះ ក្នុងភូមិមានព្រឹទ្ធិចារ្យ៤ឬ៥នាក់តែប៉ុណ្ណោះ ដែលមានសុខភាពមាំមួន អាចបង្ហាត់បង្រៀនល្បែងស្វឹនផា(Xuan Pha) នេះបាន។ ពេលនោះ ផ្សេងពីអ្នកដទៃ គ្រាន់តែស្តាប់តាមសម្តី សិល្បករ ហុង (Hung) បានកត់ត្រាទុកយ៉ាងហ្មត់ចត់។ ការកត់ត្រានោះ បែរជាមានឱកាសប្រៀបធៀប កត់បន្ថែមបន្ទាប់ពីពិធីបុណ្យទានកើតឡើង ឬមានឱកាសណាមួយ បានទៅសម្តែងក្រៅខេត្ត។
យ៉ាងនេះ ក្នុងដៃសិល្បករ ហុង (Hung) មានសៀវភៅឯកសារសុក្រិតមួយក្បាល ស្តីពីល្បែងស្វឹនផា (Xuan Pha)។ ក្នុងសៀវភៅឯកសារនេះ លោកមិនត្រឹមពណ៌នាដោយបទចម្រៀង កាយវិការ នៅទាំងពណ៌នាអំពីរបៀបឈររាំ ដោយរូបភាពជាក់ស្តែង ធានាបានអ្នកភូមិលោក ដែលមានចំណេះតិចបំផុត ក៏អាចមើលសៀវភៅនេះយល់ និង រាំបានតាមរយៈរូបភាព។
ពេលចាស់ព្រឹទ្ធាចារ្យភូមិ និង លោកគ្រូ អ្នកគ្រូ បង្រៀនសិល្បករហុង(Hung) បន្តបន្ទាប់ចែកឋានទៅ សៀវភៅរបស់សិល្បករហុង (Hung) បែរក្លាយជាឯកសារកម្រតែមួយគត់ ស្តីពីស្វឹនផា (Xuan Pha)។ ពេលនោះ សិល្បករ ហុង (Hung) នឹងបោះជំហានទៅកាន់តួនាទីថ្មី ជាលោកគ្រូ អ្នកដឹកនាំរឿង នៃភូមិស្វឹនផា (Xuan Pha)។