11/02/2021 14:52 GMT+7 Email Print Like 0

អ្នកជំនាញឥណ្ឌាចាប់អារម្មណ៍ចំពោះសមិទ្ធផលសេដ្ឋកិច្ចរបស់វៀតណាម

សមិទ្ធផលសេដ្ឋកិច្ចនានារបស់វៀតណាមក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ តាមអត្ថបទនេះថា ក្នុងឆ្នាំ២០២១ កំណើន GDP របស់ វៀតណាម ត្រូវបានគេ ប៉ាន់ស្មានថា នឹងសម្រេចបានប្រមាណ៦,៧% ខណៈដែលអតិផរណាត្រូវបានគ្រប់ គ្រងដោយស្ថិរភាពនៅកម្រិត ៣,៨%។

គេហទំព័រ moderndiplomacy.eu កាលពីថ្ងៃទី៨ កុម្ភៈ បានបង្ហោះអត្ថបទសរសេរ របស់លោកសាស្ត្រាចារ្យ Pankaj Jha គ្រូបង្រៀននៃសាលាទំនាក់ទំនងអន្តរជាតិ Jindal ចំណុះសាកលវិទ្យាល័យ O P Jindal ប្រទេសឥណ្ឌា ដែលក្នុងនោះបានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលសេដ្ឋកិច្ចនានារបស់វៀតណាមក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។

តាមអត្ថបទនេះថា ក្នុងឆ្នាំ២០២១ កំណើន GDP របស់វៀតណាម ត្រូវបានគេ ប៉ាន់ស្មានថា នឹងសម្រេចបានប្រមាណ៦,៧% ខណៈដែលអតិផរណាត្រូវបានគ្រប់ គ្រងដោយស្ថិរភាពនៅកម្រិត ៣,៨%។ ការព្យាករណ៍នេះអាចក្លាយទៅជាការពិត នៅ ពេលដែលវៀតណាមគ្រប់គ្រងជម្ងឺ Covid-19 យ៉ាងល្អ ហើយបង្កើនទំនាក់ទំនង ពាណិជ្ជកម្មជាមួយដៃគូនានា។ វៀតណាមកំពុងត្រូវបានចាត់ទុកជាខឿនសេដ្ឋកិច្ចមួយ ក្នុងចំណោមខឿនសេដ្ឋកិច្ចអភិវឌ្ឍយ៉ាងឆាប់រហ័សបំផុតនៅទ្វីបអាស៊ី។

អត្ថបទនេះបានធ្វើសន្និដ្ឋានថា វៀតណាមមានបំណងចង់ឆាប់ក្លាយទៅជា ប្រទេសមានប្រាក់ចំណូលមធ្យមនិងជាមហាអំណាចមួយនៅតំបន់អាស៊ីអាគ្នេយ៍៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ