• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អ្នកជំនាញអន្តរជាតិវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការផ្លាស់ប្តូរទៅជាថាមពលស្អាត

លោកស្រី Claire Stockwell បានសង្កត់ធ្ងន់ថា ការអនុម័តរបស់វៀតណាមលើកិច្ចព្រមព្រៀងលុបបំបាត់ធ្យូងថ្មគឺជាជំហានគួរជាទីកោតសរសើរ។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ថ្លែងមតិនៅកិច្ចប្រជុំកំពូលអាកាសធាតុក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំលើកទី ២៦ នៃភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP26) (រូបថត៖ Duong Giang/TTXVN)

អ្នកជំនាញទទួលបន្ទុកគោលនយោបាយអាកាសធាតុនៃអង្គការអាកាសធាតុ  Climate Analytics លោកស្រី Claire Stockwell បានវាយតម្លៃខ្ពស់ចំពោះការដែល វៀតណាមបានចុះហត្ថលេខា លើសេចក្តីប្រកាសស្តីពីការផ្លាស់ប្តូរពីធ្យូងថ្មទៅជាអគ្គិសនីស្អាតនៅក្នុងកិច្ចប្រជុំលើកទី ២៦ នៃភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP26) ដែលទើបតែបិទនៅទីក្រុង Glasgow (ស្កុតឡេន ចក្រភពអង់គ្លេស)។

លោកស្រី Claire Stockwell បានសង្កត់ធ្ងន់ថា ការអនុម័តរបស់វៀតណាមលើកិច្ចព្រមព្រៀងលុបបំបាត់ធ្យូងថ្មគឺជាជំហានគួរជាទីកោតសរសើរ។ លោកស្រីបាននិយាយថា ដើម្បីកំណត់ការកើនឡើងនៃសីតុណ្ហភាពផែនដីដល់ ១,៥ អង្សាសេ តាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ ធ្យូងថ្មត្រូវតែលុបបំបាត់ពីវិស័យថាមពលនៅឆ្នាំ ២០៣០ នៅក្នុងប្រទេសនៃអង្គការសហប្រតិបត្តិការនិង អភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) និងលើសកលទាំងមូលនៅឆ្នាំ ២០៤០។

សូមគូសបញ្ជាក់ថា COP26 បានបិទបញ្ចប់នៅថ្ងៃទី ១៣ ខែវិច្ឆិកា ជាមួយនឹងការអនុម័តនៃកិច្ចព្រមព្រៀងអាកាសធាតុ Glasgow ដែលបានបញ្ជាក់ឡើងវិញនូវគោលដៅនៃការកំណត់ការកើនឡើងនៃសីតុណ្ហភាពសកលជាមធ្យមឱ្យនៅក្រោម ២ អង្សាសេបើប្រៀបនឹងកម្រិតមុនសម័យឧស្សាហកម្ម; អំពាវនាវឱ្យបញ្ឈប់ថាមពលធ្យូងថ្មដោយមិនប្រើការចាប់យកកាបូនដែលនិងការឧបត្ថម្ភធនលើឥន្ធនៈហ្វូស៊ីលគ្មានប្រសិទ្ធភាព។ ខ្លឹមសារសំខាន់មួយនៃ COP26 គឺជាគោលដៅនៃការនាំយកការបំភាយឧស្ម័នទៅសូន្យ ដែលត្រូវបានមេដឹកនាំពិភពលោកជាច្រើនប្តេជ្ញាយ៉ាងខ្លាំងក្លាផងដែរ។ ថ្លែងមតិក្នុងកិច្ចប្រជុំ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអះអាងថា វៀតណាមប្តេជ្ញាយ៉ាងមុតមាំក្នុងការសម្រេចបាននូវការបំភាយឧស្ម័នស្មើសូន្យត្រឹមឆ្នាំ ២០៥០៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


តាម VOV5 - វិទ្យុសម្លេងវៀតណាម

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top