09/04/2020 11:43 GMT+7 Email Print Like 0

អ្នកជំនាញរុស្ស៊ី៖ វៀតណាមមិនមែនឯកោក្នុងបញ្ហាសមុទ្រខាងកើតទេ


 អ្នកជំនាញ Grigory Trofimchuk ប្រធានក្រុមប្រឹក្សាអ្នកជំនាញនៃមូល និធិស្រាវជ្រាវអាស៊ី-អឺរ៉ុប (រូបថត៖ TTXVN)
 

ចំពោះ​រឿងហេតុដែលនាវានេសាទ QNg 90617 TS និងអ្នកនេសាទ វៀតណាមចំនួន៨នាក់​ខណៈ​ដែល​កំពុង​ធ្វើ​សកម្មភាព​ជាធម្មតានៅតំបន់ សមុទ្រស្ថិតនៅក្នុងប្រជុំកោះ Hoang Sa របស់វៀតណាម ត្រូវនាវាឆ្មាំ សមុទ្រចិន​រារាំង​និងបុកឲ្យលិចនោះ មជ្ឈដ្ឋានអ្នកស្រាវជ្រាវអំពីសមុទ្រខាង កើតនៅរុស្ស៊ី​បាន​ប្រឆាំង​ជំទាស់​នឹង​អំពើ​ពោល​ខាង​ លើរបស់នាវាចិន ហើយ អះអាងថា សហគមន៍អន្តរជាតិនឹងគាំទ្រចំពោះវៀតណាម។
 
អ្នកជំនាញ ​Grigory Trofimchuk ប្រធានក្រុមប្រឹក្សាអ្នកជំនាញនៃមូល និធិស្រាវជ្រាវអាស៊ី-អឺរ៉ុបរបស់​រុស្ស៊ី​បាន​សង្កត់​ធ្ងន់​ថា ចិនត្រូវការអត់ធ្មត់ ហើយជៀសវាងសកម្មភាពយ៉ាងដូច្នេះ ដោះស្រាយសមហេតុសមផលនូវ បញ្ហានៅ​សេសសល់ដោយសន្តិវិធី។ លោកបានក្រើនរំលឹកថា បរិមាណ រឿងហេតុដ៏ប្រហាក់​ប្រហែល​នឹង​រឿង​នាវា​នេសាទ​វៀត​ណាម ត្រូវវាយ​​ប្រហារនៅសមុទ្រខាងកើតនោះ បន្តកើនឡើងជាបន្តបន្ទាប់។ លោកបាន ស​ង្កត់ធ្ងន់​ថាសកម្មភាព​យ៉ាងដូច្នេះ​នឹងត្រូវ​បាន​មជ្ឈដ្ឋាន​អ្នកស្រាវជ្រាវ​យក​ចិត្ត​ទុកដាក់​ហើយ​ថ្កោល​ទោស​នៅ​សិក្ខា​សាលា វេទិកាអន្តរជាតិនានាអំពី សមុទ្រខាងកើត។ អ្នកជំនាញរុស្ស៊ីរូបនេះបានអះអាងថា ក្នុងគ្រប់កាលៈ ទេសៈ វៀត​ណាមមិនមែនឯកោក្នុងបញ្ហាសមុទ្រខាងកើតឡើយ ហើយ ជឿជាក់ថា សហគមន៍អន្តរជាតិ​នឹង​គាំទ្រ​ចំពោះវៀត​ណាម​។
 
យល់ស្របជាមួយ​ទស្សនៈរបស់អ្នកជំនាញ Trofimchuk លោក សាស្ត្រាចារ្យ Vladimir Kolotov នៅ​សាកលវិទ្យាល័យ​​ជាតិ Saint Petersburg (រុស្ស៊ី) បានផ្ដល់អនុសាសន៍ថា ប្រទេសនានាក្នុងតំបន់ត្រូវមាន ភាព​ប្រុង​ប្រយ័ត្ន​ចំពោះការកើនឡើងនៃភាពតានតឹងថ្មីនៅសមុទ្រខាងកើត ក្នុងបរិបទដែលជំងឺឆ្លង Covid-19 កំពុងវិវត្តន៍​យ៉ាងស្មុគស្មាញទូទាំងពិភព លោក៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ