01/05/2019 11:01 GMT+7 Email Print Like 0

អាហ្វហ្គានីស្ថានបប្រារព្ធឡើងកិច្ចប្រជុំសន្តិភាពធំបំផុតនៅក្នុងប្រវត្តិសាស្ក្រ


 អាហ្វហ្គានីស្ថានបប្រារព្ធឡើងកិច្ចប្រជុំសន្តិភាពធំបំផុតនៅក្នុងប្រវត្តិសាស្ក្រ
 

 នាថ្ងៃទី២៩ ខែមេសា ឆ្នាំ​២០១៩ អាហ្វហ្គានីស្ថានបានបើកកិច្ចប្រជុំសន្តិភាព នៅទូទាំង​ប្រទេសឬ​ហៅថាមហា​សន្និបាត​ក្រុមប្រឹក្សា​រនៃកុលសម្ព័ន្ធនានា (Loya Jirga) ដោយមានការចូលរួមពីតំណាងជាង ៣ ពាន់នាក់ ដើម្បីពិភាក្សាអំពី​សង្គ្រាមនា​បច្ចុប្បន្នក៏ដូច​ជាកិច្ចខិតខំប្រឹង​ប្រែងរបស់​សហរដ្ឋអាមេរិក​សំដៅឈាន​ដល់​សម្រេច​បាន​នូវកិច្ច​ព្រមព្រៀងសន្តិភាពជាមួយចលនាឥស្លាមតាលីបង់។

ព្រឹត្តិការណ៍​នេះត្រូ​វបានវាយតម្លៃជាកិច្ចប្រជុំសន្តិភាពដ៏ធំបំផុតក្នុងប្រវត្តិសាស្រ្តនៅអាហ្វហ្គានីស្ថាន។ ថ្លែង​នៅក្នុង​ពិធីបើកកិច្ចប្រជុំនេះនៅទីក្រុង   កាប៊ុលប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក Ashraf Ghani បាន​ឲ្យដឹង​ថាគប្បី បង្កើតសន្តិភាពដើម្បី​អភិវឌ្ឍសេដ្ឋកិច្ច​និងជួយ​ឲ្យប្រទេស​ជាតិ​កាត់​បន្ថយ​ការពឹង​ផ្អែក​របស់​ខ្លួន​ទៅលើជំ​នួយពីបរទេស។ គួរបញ្ជាក់ថាកិ​ច្ចប្រជុំនេះបានប្រព្រឹត្ត​ទៅក្នុងបរិបទ​ដែលតំណាង​អាមេរិកនិង​កុ្រមតាលីនា​នាកំពុងចរចារ​អំពីលទ្ធភាព​ដកកងកម្លាំង​បរទេសចេញ​ពីអាហ្វហ្គានីស្ថាន​ដើម្បីប្តូរយក​ការសម្រេច​បាននូវកិច្ចព្រមព្រៀងឈប់​បាញ់មួយ​ក្នុងរយៈ​ពេលយូរ​និង​កិច្ចសន្យា​មួយ​ចំនួនពីក្រុម​តាលី​បាន​ផង​ដែរ​៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ