• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាស៊ាន -OECD ជំរុញកិច្ចសហប្រតិបត្តិការកំណែទម្រង់រដ្ឋបាលដើម្បីឆ្លើយតបទៅនឹងកូវីដ ១៩


បណ្តាញនៃការអនុវត្តបទប្បញ្ញត្តិល្អ អាស៊ាន - OECD (ប្រភព៖ VOV)
 

នារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ​២០២០ នៅទីក្រុងហាណូយ ខុទ្ទកាល័យរដ្ឋាភិបាលវៀតណាមបានរួមសហការជាមួយអង្គការសហប្រ តិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋ កិច្ច (OECD) និងអគ្គកុងស៊ុលអង់គ្លេសប្រចាំនៅ វៀតណាម រៀបចំសន្និសីទ តាមអ៊ិនធឺ ណែតក្រោមប្រធានបទ “កាត់បន្ថយអំរែកដើម្បីបង្កើត បទ ប្បញ្ញត្តិល្អប្រសើរជាង”។ នេះជាសកម្មភាពក្នុងក្របខ័ណ្ឌនៃឆ្នាំដែលវៀតណាមទទួលធ្វើជាប្រ ធានអាស៊ាន ២០២០។
 
ថ្លែងនៅក្នុងសន្និសីទនេះ លោករដ្ឋមន្រ្តី ប្រធានខុទ្ទកាល័យរដ្ឋាភិបាល  Mai Tien Dung បានចែករំលែកបទពិសោធន៍ក្នុងការធ្វើកំណែទម្រង់បទប្បញ្ញត្តិនិងបែបបទរដ្ឋបាលមុននិងក្នុងកំឡុងពេលដំណើរការបង្ការ និងទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ នៅវៀតណាម។  អាស្រ័យហេតុនេះ ការចូលរួមរបស់ប្រព័ន្ធនយោបាយទាំងមូល សាមគ្គីភាពជាឯកច្ឆន្ទរបស់ប្រជាជននៅទូទាំងប្រទេសវៀតណាម ពិតណាស់ថា វៀតណាមនឹងសម្រេចបានគោលដៅដើរទន្ទឹមគ្នាទាំងពីរក្នុងការទប់ស្កាត់ការរីករាលដាលជំងឺរាតត្បាតនិងស្តារ រក្សាកំណើនសេដ្ឋកិច្ចជាពុំខាន។
 
សន្និសីទនេះគឺជាឱកាសសម្រាប់បណ្តាប្រទេសអាស៊ីអាគ្នេយ៍ស្វែងយល់អំពីទស្សនៈស្តីពីការកាត់បន្ថយអំរែក ឆ្ពោះទៅរកបទប្បញ្ញត្តិល្អប្រសើរជាង ក៏ដូចជាពិភាក្សាដើម្បីស្វែងរកដំណោះស្រាយកែលម្អយន្តការ គោលនយោបាយនិងបទប្បញ្ញត្តិរដ្ឋបាលនានា ដើរទន្ទឹមនឹងការជំរុញកំណើនសេដ្ឋកិច្ច សង្គមផង និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតផង៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម


ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top