• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាស៊ាន ២០២០៖ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន - អង្គការសហប្រជាជាតិ

នាយប់ថ្ងៃទី ២១ ខែតុលាឆ្នាំ ២០២០ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បានអញ្ជើញធ្វើជាអធិបតីនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន - អង្គការសហប្រជាជាតិ។

ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីការបរទេស លោក Pham Binh Minh អញ្ជើញដឹកនាំកិច្ចប្រជុំ


ថ្លែងនៅក្នុងកិច្ចប្រជុំនេះ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីការបរទេស លោក Pham Binh Minh បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់អង្គការសហប្រជាជាតិដែលជាមជ្ឈមណ្ឌលនៃការសម្របសម្រួលសកម្មភាពរួមរបស់ប្រទេសទាំងអស់ និងផ្សារភ្ជាប់រាល់កិច្ចខិតខំប្រឹងប្រែងអន្តរជាតិដើម្បីធានាសន្តិភាពនិងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។ លោកឧបនាយករដ្ឋមន្រ្តីក៏បានពិភាក្សាជាមួយអង្គការ សហប្រជាជាតិអំពីគំនិតផ្តួចផ្តើមនានា ដូចជាការលើកកម្ពស់អំណាចនិងតួនាទីរបស់ស្ត្រីក្នុងសន្តិភាពនិងសន្តិសុខ ការពង្រឹងកិច្ចសហប្រតិបត្តិការនៅអនុតំបន់និងការពង្រួញគម្លាតនៃការអភិវឌ្ឍន៍។

ទាក់ទងនឹងបញ្ហាសមុទ្រខាងកើត ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីការបរទេស Pham Binh Minh បានអះអាងជាថ្មីនូវគោលជំហរឥតងាករេរបស់អាស៊ាន ដែលបានបញ្ជាក់នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ នាខែមិថុនាឆ្នាំ ២០២០ និងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៣ នាខែកញ្ញាឆ្នាំ ២០២០។ លោកឧបនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់លើភាពចាំបាច់ ដើម្បីចៀសវាងសកម្មភាពនានាដែលបង្កើតភាពតានតឹង ដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិរួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS ១៩៨២); អនុវត្តឱ្យបានពេញលេញនិងមានប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ DOC និងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវ COC ប្រកបដោយប្រសិទ្ធភាព ស្របតាមច្បាប់អន្តរជាតិ រួមទាំង UNCLOS ១៩៨២ ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

ទិន្នន័យថ្មីបំផុតនៅឆ្នាំនេះពីនាយកដ្ឋានស្ថិតិអូស្ត្រាលី (ABS) បង្ហាញថា ចំនួនភ្ញៀវទេសចរអូស្ត្រាលីមកកាន់ប្រទេសវៀតណាមបានវ៉ាដាច់ យ៉ាងលើស លុបពីគោលដៅទេសចរណ៍អន្តរជាតិដ៏ពេញនិយមផ្សេងទៀត ដោយកើន ឡើង ៥៤% ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៥ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។

Top