16/05/2020 15:34 GMT+7 Email Print Like 0

អាស៊ាន ២០២០៖ កិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូថ្នាក់មន្ត្រី​ការពារជាតិ​ជាន់ខ្ពស់អាស៊ាន

នាព្រឹកថ្ងៃទី ១៥ ខែឧសភា កិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូ ថ្នាក់មន្ត្រីការពារជាតិជាន់ខ្ពស់អាស៊ាន (ADSOM) បានបើកនៅទីក្រុងហាណូយ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេស និងជាប្រធាន ADSOM វៀតណាម។
 

កិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូថ្នាក់មន្ត្រីការពារជាតិជាន់ខ្ពស់អាស៊ាន (ADSOM) (រូបថត៖ TTXVN)


អញ្ជើញថ្លែង ក្នុងពិធីបើក លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh ប្រធាន ADSOM វៀតណាមបានសង្កត់ធ្ងន់ថា ជំងឺរាតត្បាត COVID – 19 គឺជាឧបសគ្គដ៏ធំមួយនៅលើពិភពលោក ដែលជះឥទ្ធិ ពលយ៉ាងធ្ងន់ធ្ងរដល់បណ្តាប្រទេសអាស៊ាននិយាយរួម ក៏ដូចជារបៀបវារៈអាស៊ាន ២០២០ និយាយដោយឡែក។ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានសម្ដែងនូវជំនឿជាក់ថា វៀតណាមនិងបណ្ដាប្រទេសអាស៊ាននឹងរុញថយក្រោយជំងឺរាតត្បាត COVID–19 យ៉ាងឆាប់ៗខាងមុខ មិនទុកឲ្យជះឥទ្ធិពលដល់ជីវភាពរស់នៅនិងការអភិវឌ្ឍរបស់បណ្ដាប្រទេសអាស៊ាន។

ដោយវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចប្រជុំ ក្រុមការងារថ្នាក់មន្រ្តីការពារជាតិជាន់ខ្ពស់អាស៊ាន ដែលបានប្រព្រឹត្តិទៅនាថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២០ ប្រធាន ADSOM វៀតណាមបានស្នើឱ្យតំណាងចូលរួមក្នុងកិច្ចប្រជុំនេះធ្វើការពិភាក្សាលើបញ្ហាសំខាន់ចំនួន ២ គឺ  ពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការដើម្បីប្រយុទ្ធប្រឆាំងនឹង ជំងឺរាតត្បាត COVID–19 ក្នុងប្លុកអាស៊ាន និងចែករំលែកទស្សនអំពីស្ថានភាពសន្តិសុខក្នុងតំបន់ ក្នុងរយៈពេលកន្លងទៅផ្លាស់ប្តូរការងារជាបន្តបន្ទាប់សម្រាប់កិច្ចសហប្រតិបត្តិការការពារជាតិរវាងបណ្តាប្រទេសអាស៊ានក្នុងឆ្នាំ ២០២០ ដែលបានប្រព្រឹត្តិទៅយ៉ាងល្អប្រសើរនាំមកនូវប្រសិទ្ធភាពពិតប្រាកដដល់ប្រទេសទាំងអស់ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

បណ្តាព័ត៌មានបានផ្សាយ