01/07/2020 13:30 GMT+7 Email Print Like 0

អាស៊ាន២០២០៖ កិច្ចប្រជុំតាមវីដេអូរបស់ក្រុមការងារមន្ត្រីការពារជាតិជាន់ខ្ពស់អាស៊ានបូក


 ឧត្តមសេនីយ៍ទោ Vu Chien Thang ប្រធាន ADSOM WG វៀតណាមធ្វើជាអធិបតីនៅកិច្ចប្រជុំ។ (រូបថត៖ TTXVN)
 

នា​ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ​២០២០ នៅទីក្រុងហាណូយ ក្រសួងការពារប្រទេសវៀត ណាម​បាន​រៀបចំ​កិច្ច​ប្រជុំ​តាមវីដេអូ​របស់​ក្រុមការងារមន្ត្រីការពារជាតិជាន់ ខ្ពស់អាស៊ានបូក (ADSOM+WG)។
 
អញ្ជើញចូលរួម​ព្រឹត្តិការណ៍នេះមាន វត្តមានតំណាងក្រសួងការពារប្រទេសវៀតណាម ប្រធាន ADSOM WG នៃ ប្រទេស​អាស៊ាន​ចំនួន៩ និងប្រទេសដៃគូបូក៨ (រួមមានរុស្ស៊ី ចិន អាមេរិក ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី នូវែលហ្សេឡង់​និងឥណ្ឌា) រួមជាមួយតំណាង លេខាធិការដ្ឋានអាស៊ានផងដែរ។ កិច្ច​ប្រជុំ​នេះគឺសំដៅជំរុញ​កិច្ចសហ​ប្រតិ បតិ្តការផ្នែកការពារជាតិ​ឲ្យបានកាន់​តែជាក់ស្ដែង​ថែមទៀត រវាងប្រទេស​អាស៊ាន​ទាំងអស់​ជាមួយ​ប្រទេស​ដៃគូផ្សេ​ងៗក្នុងក្របខ័ណ្ឌ ADMM+ ហើយ ត្រៀមរៀបចំ​សម្រាប់​កិច្ចប្រជុំ​មន្ត្រីការ​ពារជាតិ​ជាន់​ខ្ពស់​អាស៊ាន​បូក (ADSOM+) តាមវីដេអូដែលគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី៧ កក្កដាខាងមុខ ផងដែរ។ ថ្លែងនៅ​ទីនេះ ឧត្តមសេនីយ៍ទោ Vu Chien Thang ប្រធាន ADSOM WG វៀតណាម បានជូន​ដំណឹង​ពីការរៀបចំ​ប្រកបដោយ​ជោគ ជ័យនូវវគ្គលំហាត់ប្រឆាំងជម្ងឺ Covid-19 តា​មអនឡាញរវាងពេទ្យ​ យោធានៃ​ប្រទេសអាស៊ាន​នានាកាលពីថ្ងៃ​ទី២៧ ឧសភា កន្លងទៅ។ លោក បាន​អះអាងថា នេះជាសកម្មភាពមួយ​ក្នុងចំណោម​សកម្មភាពសហប្រតិបត្តិ ការដ៏ជា​ក់ស្ដែង ក្នុងគោលដៅអនុវត្ត​រាល់ខ្លឹមសារ​ដែលត្រូវបាន​រដ្ឋមន្រ្តី​ការ ពា​រជាតិនៃប្រទេសអាស៊ានទាំងអស់ឯកភាពគ្នាក្នុ​ងសេចក្ដីថ្លែងការណ៍រួម ស្ដីពីកិច្ចសហប្រតិបត្តិការ​ផ្នែកការពារជាតិ​ក្នុងការឆ្លើយតបនឹងជម្ងឺរាតត្បាតនៅកិច្ចប្រជុំ ADMM ចង្អៀត​កាលពីខែកុម្ភៈឆ្នាំ២០២០នៅ​ទីក្រុង​ហាណូយ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ