12/03/2020 12:42 GMT+7 Email Print Like 0

អាស៊ានបន្សាំដោយម្ចាស់ការដើម្បីបន្ធូរបន្ថយហានិភ័យ


 ទិដ្ឋភាពនៅកិច្ចប្រជុំ (រូបថត៖ VOV)
 

បណ្ដា​គំនិតផ្ដួចផ្ដើមនិងអាទិភាពរបស់វៀតណាមក្នុងឆ្នាំប្រធាន អាស៊ាន២០២០ផ្ដោតសំខាន់​ទៅ​លើ​វិស័យ​នានា​ដូច​ជា៖ ពាណិជ្ជកម្មអេឡិច ត្រូនិក ពាណិជ្ជកម្មទំនិញ ថាមពល បច្ចេកវិទ្យាព័ត៌មាន កសិកម្ម​ ការអភិវឌ្ឍ​ ដោយចីរភាព ហិរញ្ញវត្ថុ ស្ថិតិ ការផ្លាស់ប្ដូរថ្មីច្នៃប្រឌិត ជាដើម។ 

បន្ត​សកម្មភាពក្នុងក្របខ័ណ្ឌកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី២៦ ដែល​កំពុង​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​ Da Nang ភាគកណ្ដាលវៀត ណាម នាព្រឹកថ្ងៃទី១១មីនា អង្គប្រជុំបានពិភាក្សាអំពីទិសដៅជំរុញឲ្យ ប្រទេស​អាស៊ាននានា បញ្ចប់ការ​ចរចានិង​ចុះហត្ថលេខាលើ​កិច្ចព្រម​ព្រៀង​ភាព​ជាដៃគូ​គ្រប់​ជ្រុង​ជ្រោយ​ក្នុង​តំបន់​ (RCEP)​។
 
បណ្ដាគំនិត​ផ្ដួចផ្ដើមនិងអាទិភាពរបស់វៀតណាមក្នុងឆ្នាំប្រធាន អាស៊ាន២០២០ផ្ដោតសំខាន់​ទៅលើ​វិស័យ​នានា​ដូច​ជា៖ ពាណិជ្ជកម្មអេឡិច ត្រូនិក ពាណិជ្ជកម្មទំនិញ ថាមពល បច្ចេកវិទ្យាព័ត៌មាន កសិកម្ម ការអភិវឌ្ឍ​ ដោយចីរភាព ហិរញ្ញវត្ថុ ស្ថិតិ ការផ្លាស់ប្ដូរថ្មីច្នៃប្រឌិត ជាដើម។ សហគមន៍ មួយដ៏ផ្សាភ្ជាប់​គ្នានិង​រីក​ចម្រើន​ នឹងលើកកំពស់ភាពម្ចាស់ការក្នុងការ ប្រឈម ទប់ទល់នឹងហានិភ័យ​និង​ការសាក​ល្បង​បង្ក​ឡើង​ដោយ​ការ​ប៉ះពាល់​ពីខាងក្រៅ។ ការបង្កើនកិច្ចសហប្រតិបតិ្តការពាណិជ្ជកម្មនិងវិនិ យោគរវាងប្រទេស​ក្នុងតំបន់​មាន​អត្ថន័យ​ដ៏សំខាន់ណាស់។
 
អង្គប្រជុំបាន​អនុម័តលើ១២/១៣គំនិតផ្ដួចផ្ដើមជាអាទិភាពរបស់វៀតណាម។ នេះជាលទ្ធផលដ៏សំខាន់ ដែលបានអះ​អាងនូវតួនាទីរបស់អាស៊ាន ក្នុងការពង្រឹងផែនសាមគ្គី តំបន់ បង្កើនកម្លាំងផ្ទៃក្នុង លើកកំពស់​តួនាទី​ របស់សហគមន៍អាស៊ាន។ រដ្ឋមន្រ្តីក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh បានអះ​អាង​ថា៖​
 
“ក្នុងសេចក្ដី​ថ្លែងការណ៍រួមលើកនេះ បណ្ដារដ្ឋមន្រ្តីបានឯកភាពថា ត្រូវ តែបង្កើនថែម​ទៀត​នូវទំនាក់​ទំនង​សហប្រតិ​បតិ្តការ ការផ្លាស់ប្ដូរគ្នារវាង សហគ្រាសនានាក្នុងប្លុកអាស៊ាន តាមរយៈការចុះហត្ថលេខាលើកិច្ចព្រម ព្រៀង កិច្ចសន្យា ​ការទទួលស្គាល់បទដ្ឋានផលិតផលស្មើគ្នា ជាដើម”។
 
ចំពោះមុខការវិវត្តន៍​ដ៏ស្មុគស្មាញនៃជំងឺ Covid-19 ក្នុងតួនាទីជាប្រធាន អាស៊ានឆ្នាំ២០២០ វៀតណាម​បាន​លើក​សំណើស្ដីពីការចេញសេចក្ដីថ្លែង ការណ៍រួមថ្នាក់រដ្ឋមន្រ្តីសំដៅរក្សា​ខ្សែសង្វាក់​ផ្គត់ផ្គង់​និង​សមត្ថភាព​ស្ដារផ្នែក​សេដ្ឋកិច្ច​ របស់អាស៊ានឡើងវិញ បន្សាំដោយម្ចាស់ការនិងបន្ធូរ​បន្ថយ​​ហានិភ័យ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ