01/07/2020 13:30 GMT+7 Email Print Like 0

អាស៊ាននិងអូស្រ្តាលីពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការលើការទប់ស្កាត់ជំងឺរាតត្បាត Covid-19

រដ្ឋ​មន្ត្រីការបរទេសនៃបណ្តាប្រទេសជាសមាជិកអាស៊ាន និង​អូស្ត្រាលី​បាន​បើក​កិច្ច​ប្រជុំ​ពិសេស​មួយតាម​ទំរង់ប្រព័ន្ធ​វីដេអូនាថ្ងៃទី ៣០ ខែមិថុនាដើម្បីពិភាក្សាគ្នាអំពីស្ថានភាពនៃជំងឺរាតត្បាត Covid-19។
 
ក្នុងកិច្ច​ប្រជុំនេះ រដ្ឋមន្រ្តីការបរទេសអាស៊ាន និងអូស្ត្រាលី​នឹង​ធ្វើការ​ផ្លាស់​ប្តូរបទ​ពិសោធន៍​ស្តីពី​ប្រតិបត្តិ​វិធាន​ការ​ប្រកប​ ដោយប្រសិទ្ធភាពដើម្បីឆ្លើយតបនឹងការរីករាលដាលនៃជំងឺ Covid-19 ។
 
មន្រ្តីនៃ​ប្រទេសទាំង​នោះ​ក៏បាន​ពិភាក្សាគ្នា អំពីវិធី​ដើម្បីបង្កើន​កិច្ចសហ​ប្រតិបត្តិការ និងទំនាក់​ទំនងភាព​ជាដៃគូរវាង​អាស៊ាននិងអូស្រ្តាលីលើគ្រប់វិស័យដែលភាគី ទាំងពីរ​មាន​ផលប្រយោជន៍​រួមជាពិសេស​ក្នុងវិស័យ​សុខាភិបាល​សាធារណៈ បន្ទាន់ និងការស្តារសេដ្ឋកិច្ចឡើងវិញក្រោយពីជំងឺរាត​ត្បាតសកលផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ