• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាស៊ាននិងនូវែលហ្សេឡង់សន្យាបង្កើនទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

នាពេល ខាងមុខនេះ អាស៊ាននិងនូវែលហ្សេឡង់នឹងឆ្ពោះទៅសម្រេចការកសាង ផែនការសកម្មភាពដំណាក់កាលឆ្នាំ២០២១- ២០២៥ បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យនានាដែលនូវែលហ្សេឡង់មានឧត្តមភាពហើយអស៊ានមានតម្រូវការដូចជា ពាណិជ្ជកម្មនិងវិនិយោគ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា សេដ្ឋកិច្ច ឌីជីថលនិងកសិកម្មជាដើម។

តំណាងនៃប្រទេសអាស៊ាននានានិងនូវែលហ្សេឡង់ចូលរួមកិច្ចប្រជុំ។ (រូបថត៖ TTXVN)



នៅក្នុងកិច្ចប្រជុំគណៈកម្មការសហប្រតិបត្តិការរួមអាស៊ាន-នូវែលហ្សេឡង់លើកទី៨ដែលត្រូវបានរៀបចំឡើងតាមប្រព័ន្ធវីដេអូកាលពីថ្ងៃទី២៥ មិថុនា ភាគីទាំងពីរបានអះអាងសារជាថ្មីម្ដងទៀតលើការបង្កើននិងធ្វើឲ្យ ស៊ីជំរៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងអាស៊ាននិង នូវែលហ្សេឡង់។

នៅកិច្ចប្រជុំនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនានា ដែលសម្រេចបាននាពេលកន្លងទៅលើវិស័យជាច្រើន ចាប់ពីនយោបាយ-សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ រហូតដល់ទេសចរណ៍ បណ្ដុះ បណ្ដល អប់រំនិងការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន។ នាពេល ខាងមុខនេះ អាស៊ាននិងនូវែលហ្សេឡង់នឹងឆ្ពោះទៅសម្រេចការកសាងផែនការសកម្មភាពដំណាក់កាលឆ្នាំ២០២១-២០២៥ បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យនានាដែលនូវែលហ្សេឡង់មានឧត្តមភាពហើយអស៊ានមានតម្រូវការ ដូចជា ពាណិជ្ជកម្មនិងវិនិយោគ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា សេដ្ឋកិច្ច ឌីជីថលនិងកសិកម្មជាដើម។ ទន្ទឹមនេះ នូវែលហ្សេឡង់នឹងបន្តជួយឧបត្ថម្ភ ដល់ប្រទេសអាស៊ាននានាក្នុងការអនុវត្តគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ព្រមទាំងបង្កើនលក្ខណៈបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមករវាងបណ្ដាគោលដៅនៃចក្ខុវិស័យអាស៊ានឆ្នាំ ២០២៥ និងរបៀបវារៈរបស់អង្គការសហប្រជាជាតិស្ដីពីគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDGs) ដល់ឆ្នាំ២០៣០ផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

ក្នុងក្របខ័ណ្ឌនៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥ នារសៀលថ្ងៃទី ១៦ ខែកញ្ញា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅសម័យសន្ទនាកម្រិតខ្ពស់ ដោយមានការចូលរួមពីគណៈប្រតិភូជិត ១.០០០ នាក់ដែលជាថ្នាក់ដឹកនាំរដ្ឋាភិបាល ក្រសួង ស្ថាប័ន សាខា មូលដ្ឋាន អង្គការអន្តរជាតិ អ្នកជំនាញ អ្នកវិទ្យាសាស្ត្រ និងសហគមន៍ធុរកិច្ចឯកជនទូទាំងប្រទេស។

Top