• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាស៊ានជំរុញការសម្របសម្រួលពាណិជ្ជកម្ម

 លោកស្រី Auramon Supthaweethum ប្រធាននាយកដ្ឋានទទួល ចរចា​ពាណិជ្ជកម្ម​នៃក្រសួង​ពាណិជ្ជកម្ម​ថៃបាន​ឲ្យដឹង​ថា​បណ្ដាសមាជិក​អាស៊ានបាន​ឯកភាព​គ្នាអនុវត្តន៍​រាល់គោល​ការណ៍​បញ្ជាណែ​នាំស្ដី​ពីវិ​ធាន​ការ​មិន​មែន​ពន្ធគយ​។
 
ក្រុម​ប្រឹក្សាពិគ្រោះយោបល់សម្រាប់ការធ្វើអាជីវកម្មអាស៊ាន  (ASEAN-BAC) បានវាយ​តម្លៃ​ជាវិជ្ជ​មាន​ចំពោះ​រាល់ការ​ចរចាអំពីបណ្ដាបែបបទសម្របសម្រួលពាណិជ្ជកម្ម ដែលក្នុង​នោះសមាជិក​អាស៊ាន​ទាំងអស់​សុទ្ធតែបាន​ឯកភាព​គ្នាលើការ​ បង្កើតនិងអនុវត្តគោលការណ៍បញ្ជាណែ​នាំចំពោះរាល់វិធានការក្រៅពន្ធគយ។​
 
លោកស្រី Au​ramon Supthaweethum ប្រធាននាយកដ្ឋានទទួល ចរចាពាណិជ្ជកម្ម​នៃក្រសួ​ងពា​ណិជ្ជក​ម្មថៃបា​នឲ្យដឹ​ងថា៖ សមាជិក ស​មាជិការនៃគណៈក​ម្មាធិការពិគ្រោះ​យោបល់​អាស៊ាន​ទទួល​បន្ទុក​ការ​សម្រប​សម្រួល​ពាណិជ្ជកម្ម​អាស៊ានបាន​បើកកិច្ច​ប្រជុំជាច្រើន ដែលក្នុងនោះ មានក្រុមប្រឹក្សា​ធ្វើអាជីវកម្ម EU-អាស៊ាន និង​ក្រុម​ប្រឹក្សាធ្វើអាជីវកម្មអាមេរិក​-អាស៊ាន។ តាមលោកស្រី Auramon Supthaweethum​ ថាបណ្ដា​សមាជិក​អាស៊ាន​បាន​​ឯកភាព​គ្នាអនុវត្តន៍រាល់គោលការណ៍ប​ញ្ជាណែនាំស្ដីពីវិធានការមិនមែនពន្ធគ​យ។ ហេតុដូច្នេះហើយ សមាជិ​ក​អា​ស៊ា​នទាំងអស់នឹងត្រូវបានជូនដំណឹង មុនពេលអនុវត្តវិធានការទាំងនេះ ហើយ​វិធាន​ការ​នីមួយៗ​ត្រូវ​បាន​អនុវត្តន៍​ឲ្យបានសមស្រប។ ម៉្យាងវិញទៀត ការយកមតិពីសាធារណជននឹងត្រូវបានដំណើរការ មុនពេលអ​នុវត្តន៍​ជាក់​ស្ដែង​ផង​ដែរ​៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top