09/09/2019 10:29 GMT+7 Email Print Like 0

អាស៊ានចាំបាច់ត្រូវសាមគ្គីដើម្បីទប់ស្កាត់សកម្មភាពខុសច្បាប់របស់ចិននៅសមុទ្រខាងកើត


 អ្នក​កាសែត និងជាអ្នកសង្កេតការទំនាក់ទំនងអន្តរជាតិជើងចាស់នៃឥណ្ឌូនេស៊ី លោក Veeramalla Anjaiah
 

អត្ថបទ​គឺជារបស់អ្នកកាសែត និងជាអ្នកសង្កេតការទំនាក់ទំនងអន្តរជាតិជើងចាស់នៃឥណ្ឌូនេស៊ី លោក Veeramalla Anjaiah ដែលបានលាតត្រដាងពីភាពខុសច្បាប់នៃសកម្មភាពរបស់ចិននៅសមុទ្រខាងកើត ជាពិសេស​នៅតំបន់​ ថ្មប៉ប្រះទឹក Tu Chinh របស់វៀតណាមតែម្តង។ ទន្ទឹមជាមួយគ្នានោះ អត្ថបទ​នេះ​បានអះ​អាង​ថា​ អន្តរជាតិចាំបាច់​ត្រូវបន្ត​​ថ្កោល​ទោសនិង​បង្កើន​សម្ពាធ​លើប្រទេស​ចិន​ឱ្យដក​នាវារបស់​ខ្លួន​ចេញ​ពីដែន​​ទឹកនៃ​បណ្តាប្រទេសក្នុង​តំបន់។
 
នៅក្នុង​បទសម្ភាសន៍ជាមួយអ្នកកាសែតនៃវិទ្យុសម្លេងវៀតណាម លោក Veeramalla Anjaiah បានអោយដឹងថា៖ “ចិនតែងតែ​ចង់​ទាម​ទារ​នូវ​អធិបតេយ្យ​ភាព​លើតំបន់​សមុទ្រ​ខាង​កើត​ទាំង​មូល​ដែល​ស្ទើរ​តែ ​៩០ ភាគរយក្នុងចំណោមនោះស្ថិតនៅលើខ្សែបន្ទាត់ចំនួន៩ កំណាត់ ដែលកំពុងបង្កើតភាពចម្រូងចម្រាស ហើយ​ពុំ​បានផ្អែកលើ អនុសញ្ញាអន្តរជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) ឡើយ។ គួរអោយ​ចំឡែក​នៅត្រង់ថា​ ចិនបានចុះហត្ថលេខាលើ UNCLOS ដោយផ្ទាល់ ប៉ុន្តែមិនចង់អនុវត្តនូវឯកសារនេះទៅវិញ។ តុលាការអាជ្ញា​កណ្តាល​អន្តរជាតិបានច្រានចោលពាក្យបណ្តឹងសម្រាប់ខ្សែប​ន្ទាត់ចំនួន ៩ កំណាត់ ប៉ុ​ន្តែប្រ​ទេស​ចិន​ធ្វើព្រងើយក​ន្តើយនិងបន្តអនុ វត្តអធិបតេយ្យភាពរបស់ខ្លួនដោយ​បង្ខំលើសមុទ្រខាងកើតតែម្តង​”។
 
យោង​តាមអ្នកកាសែត Veeramalla រូបនេះ បានអោយដឹងថា វៀតណាមមិនមែនជាប្រទេសតែមួយទេ ដែល​ចិន​បាន​ធ្វើសកម្មភាពគំរាមកំហែងបែបនេះ។ សកម្មភាពខុសច្បាប់​របស់ចិន​នៅសមុទ្រ​ខាងកើត​ត្រូវបាន​អ្នក​សារ​ព័ត៌មាន​ឥណ្ឌូនេស៊ីរៀបរាប់ដូចជា៖​ សាងសង់កោះសិប្បនិម្មិតខុ​សច្បាប់ ទប់ស្កាត់​ការនេសាទ​និង​ការ​ធ្វើ​​អាជីវកម្ម​ប្រេងនៅក្នុងដែ​នទឹកនៃប្រទេសជិតខាង ​ដូចជាម៉ាឡេស៊ីឬពន្លិចនាវានេសាទហ្វី​លីពីន ការ​បញ្ជូន​​នាវាចម្បាំងនិង​នាវាដឹកយន្តហោះឆ្លងកាត់តាមដែ​នទឹកហ្វីលី ពីន ក៏​ដូចជា បញ្ជូនទូកល្បាត​ទៅក្នុង​តំបន់​សេដ្ឋកិច្ច​ផ្តាច់មុខ​របស់ប្រទេសម៉ាឡេស៊ីជាដើម​។ ហេតុដូច្នេះលោក Veeramalla បានចា​ត់ទុកថា បណ្តា​ប្រទេស​អា​ស៊ាន ចាំ បាច់ត្រូវ​តែសាមគ្គី​គ្នាដើ​ម្បីទ​ប់ស្កាត់​សកម្មភាព​ខុសច្បាប់​របស់​ចិន​នៅសមុទ្រ​ខាង​កើត​ជាក់​ជា​​ពុំខាន។​
 
លោក Veeramalla មានប្រសាសន៍បន្ថែមថា៖ “ចំណុចសំខាន់នៃបញ្ហាគឺថា បណ្តាប្រទេសអាស៊ានចាំ​បាច់​ត្រូវ​តែសាមគ្គី​គ្នានិង​រួមគ្នាកសាង​សន្តិភាព​នៅសមុទ្រ​ខាងកើត​រួមទាំង​សំណូម​ពរអោយ​ប្រទេសនានា​គោរពតាម​ច្បាប់​ដែល​មានស្រាប់។ បំពេញក្រមប្រតិបត្តិសម្រាប់ភាគីនានា​នៅសមុទ្រខាងកើត (COC) ​ភ្លាមៗ មួយរំពេច ដើម្បីប​ង្ខំចិន​តាមរយៈច្បាប់សមស្រប។ ទី ២ សហគមន៍អន្តរជាតិនិងប្រទេសធំៗ ជុំវិញពិភពលោក ដូចជាអាមេរិក​ អឺរ៉ុប អូស្ត្រាលី ជប៉ុននិងឥណ្ឌាត្រូវបង្កើនសម្ពាធ លើចិននិងស្នើរអោយចិន បញ្ឈប់សកម្មភាព​ខុស​ច្បាប់​នៅសមុទ្រខាងកើតផងដែរ” ។
 
យោង​តាមអ្នកកាសែតឥណ្ឌូណេស៊ីរូបនេះ សហគមន៍អន្តរជាតិ​បាន​ធ្វើការ​រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​សកម្មភាព​របស់​ចិន​ហើយសកម្មភាពទាំងនេះរបស់ចិនចាំបាច់ត្រូវបន្តថ្កោលទោសបន្ថែមទៀត ដើម្បី​រួម​ចំណែក​ដល់​ការ​កសាង​ទំនុកចិត្ត សម្រាប់រក្សាសន្តិសុខ សន្តិភាពនិងស្ថិរភាពនៅ​សមុទ្រខាង​កើតនិយាយ​ដោយឡែក​និងក្នុង​តំបន់​និយាយ​រួម​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ