28/09/2020 15:19 GMT+7 Email Print Like 0

អាមេរិក៖ មេដឹកនាំគណៈបក្សប្រជាធិបតេយ្យរិះគន់ពីការតែងតាំងចៅក្រមតុលាការកំពូលរបស់លោកប្រធានាធិបតី Donald Trump

នាថ្ងៃទី ២៦ ខែកញ្ញា (តាមម៉ោងនៅសហរដ្ឋអាមេរិក) មេដឹកនាំភាគីមានសម្លេងគាំទ្រភាគតិចនៃព្រឹទ្ធសភាអាមេរិក លោក Charles Schumer បានប្រឆាំងជំទាស់ទៅនឹងការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ (Donald Trump) ក្នុងការតែងតាំង លោក  Amy Coney Barrett ទៅតុលាការកំពូល ដោយអះអាងថា ប្រសិនបើលោកស្រី Barrett ត្រូវបានអនុម័ត វានឹង“ បំផ្លាញ” នូវអត្ថប្រយោជន៍ដែលនាំមកដោយអតីតចៅក្រមលោកស្រី Ruth Bader Ginsburg ។

ប្រធានាធិបតីអាមេរិកដូណាល់ត្រាំ (ឆ្វេង) នៅក្នុងពិធីប្រកាសតែងតាំងលោកស្រី លោកស្រី Ruth Bader Ginsburg  (ស្តាំ) ជាចៅក្រមតុលាការកំពូលនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ីកាលពីថ្ងៃទី ២៦ ខែកញ្ញាឆ្នាំ ២០២០ (រូបថត៖ AFP / VNA)


នៅក្នុងសេចក្តីថ្លែងការណ៍មួយ សមាជិកព្រឹទ្ធសភានៃគណបក្សប្រជាធិបតេយ្យ លោក Schumer បានឲ្យដឹងថា បំណងប្រាថ្នារបស់លោកស្រី Ginsburg មុនពេលបានទទួលមរណភាព គឺនឹងមិនត្រូវបានជំនួសតំណែងនៅក្នុងតុលាការកំពូលសហរដ្ឋអាមេរិករហូតដល់ពេលដែលប្រធានាធិបតីថ្មីត្រូវបាន បោះឆ្នោតជ្រើសតាំងផងដែរ។

លោក Schumer បានរិះគន់គណបក្សសាធារណរដ្ឋ មិនត្រឹមតែមិនអើពើនឹងបំណងប្រាថ្នារបស់លោកស្រី Ginsburg  ប៉ុណ្ណោះទេប៉ុន្តែថែមទាំងជំនួសតំណែងនេះ ដោយម្នាក់ដែលអាចបំផ្លាញអ្វីៗទាំងអស់ ដែលអតីតចៅក្រម Ginsburg បានកសាងឡើង ព្រមទាំងបានសង្កត់ធ្ងន់ថាការជំនួសអំណាច "គួរឲ្យស្តីបន្ទោស" នេះ គឺជាការវាយប្រហារទៅលើភាពស្របច្បាប់របស់តុលាការផងដែរ៕

មុននេះប្រធានាធិបតីអាមេរិកលោក Trump បានតែងតាំងជាផ្លូវការលោកស្រី Barrett នៅឯព្រឹត្តិការណ៍មួយនៅក្នុងសេតវិមាន កាល ពីរសៀលថ្ងៃដដែលនេះដែលគេបាត់ចាត់ទុកថានេះគឺជាសកម្មភាពមួយទំនងជាបំផុស “ សង្គ្រាម” មួយនៅឯតុលាការកំពូលក្នុងសប្តាហ៍ចុងក្រោយមុនពេល ការបោះឆ្នោតប្រធានាធិបតីអាមេរិកត្រូវបានចាប់ផ្តើមនៅដើមខែវិច្ឆិកាខាងមុខនេះ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ