• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាមេរិកបង្កើនការដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់ស៊ីរី

ក្រសួងការបរទេសអាមេរិក បានជូនដំណឹងថានឹងដាក់ចេញបទដាក់ទណ្ឌកម្មថ្មីទៅលើមន្រ្តីជាន់ខ្ពស់ស៊ីរី មុនពេលរំលឹកខួបលើកទី ៧ នៃការវាយប្រហារដោយជាតិគីមី ដែលបណ្តាលឲ្យប្រជាជនស៊ីរីជាង ១.៤០០ នាក់ បានបាត់បង់ជីវិត។

រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក លោក Mike Pompeo (រូបថត៖ AFP/TTXVN)



នាថ្ងៃទី ២០ ខែសីហា ក្រសួងការបរទេសអាមេរិក បានជូនដំណឹងថានឹងដាក់ចេញបទដាក់ទណ្ឌកម្មថ្មីទៅលើមន្រ្តីជាន់ខ្ពស់ស៊ីរី មុនពេលរំលឹកខួបលើកទី ៧ នៃការវាយប្រហារដោយជាតិគីមី ដែលបណ្តាលឲ្យប្រជាជនស៊ីរីជាង ១.៤០០នាក់ បានបាត់បង់ជីវិតផងដែរ។

រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក លោក Mike Pompeo បានឲ្យដឹងថាបទដាក់ទណ្ឌកម្មថ្មី បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញារបស់អាមេរិកក្នុងការបញ្ចៀសពីការរងទុក្ខវេទនាសម្រាប់ប្រជាជនស៊ីរី។ នាបច្ចុប្បន្ននេះ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើមន្រ្តីស៊ីរីយ៉ាងហោចណាស់ចំនួន ៨ នាក់ ព្រមទាងជួយគាំទ្រដល់   សម្ព័ន្ធមិត្តអឺរ៉ុបក្នុងការដាក់ទណ្ឌកម្មលើមនុស្ស ៥ នាក់ផ្សេងទៀតផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ទទួលជួបលោក Fung Wai Ka Thomas នាយក ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធ CCC និងលោក Lai Rong Huo ប្រធានក្រុមហ៊ុន Hero Shenzhen របស់ប្រទេសចិន ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Chi Dung បានស្វាគមន៍ចំពោះបណ្ដាសហគ្រាសដែលបានយកចិត្តទុកដាក់ និងមានផែនការ វិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម ជាពិសេសក្នុងវិស័យអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ។

Top