02/05/2021 14:39 GMT+7 Email Print Like 0

អាជីវកម្មអឺរ៉ុបមានសុទិដ្ឋិនិយមអំពីបរិយាកាសធុរកិច្ចវៀតណាម

នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ សមាគមធុរកិច្ចអឺរ៉ុបប្រចាំនៅវៀតណាម (EuroCham) បានប្រកាសសន្ទស្សន៍បរិយាកាសធុរកិច្ច EuroCham (Business Climate Index-BCI) នៃត្រីមាសទី ១ ឆ្នាំ ២០២១។

តាមនោះថ្នាក់ដឹកនាំអាជីវកម្មអឺរ៉ុបបានចាប់ផ្តើមឆ្នាំ ២០២១ ដោយក្តីជឿជាក់និងមានសុទិដ្ឋិនិយមអំពីបរិយាកាសពាណិជ្ជកម្មនិងវិនិយោគនៅវៀតណាម។ ជាក់ស្តែង សន្ទស្សន៍ BCI នៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២១ ឈានដល់ ៧៣,៩ ពិន្ទុភាគរយ ដែលជាពិន្ទុខ្ពស់បំផុតដែលត្រូវបានកត់ត្រាចាប់តាំងពីត្រីមាសទី ៣ ឆ្នាំ ២០១៩ មុនពេលជំងឺរាតត្បាតកូវីដ ១៩ ប៉ះពាល់ទៅលើប្រព័ន្ធពាណិជ្ជកម្មនិងការវិនិយោគសកល។ លទ្ធផលនៃការស្ទង់មតិ BCI ក៏បានបង្ហាញផងដែរថា សុទិដ្ឋិនិយមអំពីបរិយាកាសអាជីវកម្មនៅតែត្រូវបានរក្សាដែលកើនឡើង ៤៧ ពិន្ទុភាគរយ ក្នុងរយៈពេល ១២ ខែកន្លងមកនេះ។

អាជីវកម្មអឺរ៉ុបដែលចូលរួមក្នុងការស្ទង់មតិនេះអំពីយថាទស្សន៍បរិយាកាសធុរកិច្ចនៅវៀតណាម ក៏មានសុទិដ្ឋិនិយមផងដែរអំពីទស្សនវិស័យអាជីវកម្មរបស់ក្រុមហ៊ុនក្នុងឆ្នាំនេះនៅ វៀតណាម។ សហគ្រាសជាច្រើនវាយតម្លៃថា ប្រទេសវៀតណាមបានកត់សំគាល់នូវកំណើនសេដ្ឋកិច្ចរឹងមាំចាប់តាំងពីដើមឆ្នាំ ២០២១មក។ ក្នុងនោះសហគ្រាសជាង ២/៣ ដែលចូលរួមក្នុងការស្ទង់មតិនេះ (មានប្រមាណ ៦៨%) ព្យាករណ៍ថា ការបញ្ជាទិញនិងចំណូលរបស់ពួកគេនឹងត្រូវបានរក្សាឬកើនឡើងក្នុងរយៈពេល ៣ ខែទៀត ពោលគឺគឺកើនឡើង ២៥% បើប្រៀបធៀបនឹងត្រីមាសទី ៤ ឆ្នាំ ២០២០៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ