17/07/2021 23:21 GMT+7 Email Print Like 0

អភិរក្សនិងលើកកម្ពស់តម្លៃនៃបេតិកភណ្ឌវប្បធម៌វៀតណាម

នាយករដ្ឋមន្រ្តីទើបបានអនុម័តលើកម្មវិធីស្តីពីការអភិរក្សនិងលើកកម្ពស់ប្រកបដោយនិរន្តរភាពនូវតម្លៃបេតិកភ័ណ្ឌវប្បធម៌របស់ វៀតណាម ដំណាក់កាល ២០២១ - ២០២៥។

គោលដៅនៃកម្មវិធីគឺដើម្បីអភិរក្សនិងលើកកម្ពស់តម្លៃនៃបេតិកភណ្ឌ សំណង់ដែលមានសារៈសំខាន់ថ្នាក់ជាតិ មានអត្ថន័យ​នយោបាយវប្បធម៌ ប្រវត្តិសាស្ត្រនិងប្រពៃណីពិសេស ដែលរួមចំណែកដល់ការកសាងនិងអភិវឌ្ឍន៍វប្បធម៌និងប្រជាជនវៀតណាម ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសជាតិ។

ភារកិច្ចចម្បងនៃកម្មវិធីគឺដើម្បីសម្រេចផែនការអភិរក្ស ការជួសជុលនិងការស្តារឡើងវិញនូវបេតិកភណ្ឌដែលបានអង្គការអប់រំវិទ្យាសាស្ត្រនិងវប្បធម៌នៃអង្គការសហប្រជាជាតិ (UNESCO) ចុះឈ្មោះ ក៏ដូចជាផែនការការពារនិងលើកកម្ពស់តម្លៃបេតិកភណ្ឌវប្បធម៌អរូបី ឯកសារបេតិកភណ្ឌ ឯកសារមានតម្លៃសំខាន់ៗ។ ទន្ទឹមជាមួយគ្នានោះ កម្មវិធីមានភារកិច្ច អនុវត្តន៍កម្មវិធីបច្ចេកវិទ្យាព័ត៌មានក្នុងបេតិកភណ្ឌវប្បធម៌ លើកកម្ពស់គុណភាពប្រភពធនធានមនុស្សនិងផ្សព្វផ្សាយណែនាំនិងលើកកម្ពស់បេតិកភណ្ឌវប្បធម៌ទាំងក្នុងនិងក្រៅប្រទេសផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ