01/10/2019 11:01 GMT+7 Email Print Like 0

អន្តរជាតិវាយតម្លៃខ្ពស់ចំពោះវៀតណាមក្នុងនាមជាប្រធានមហាសន្និបាត WIPO ២០១៨-២០១៩


 ឯកអគ្គរដ្ឋទូតលោក Duong Chi Dung ប្រធានបេសកម្មអចិន្រ្តៃយ៍វៀតណាមអមអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោកនិងអង្គការអន្តរជាតិដទៃទៀតនៅទីក្រុងហ្សឺណែវនៃប្រទេសស្វីស
 

អន្តរជាតិវាយតម្លៃខ្ពស់ចំពោះវៀតណាមក្នុងនាមជាប្រធានមហាសន្និបាត WIPO ២០១៨-២០១៩
 
នោះ​គឺជាការបញ្ជាក់របស់ឯកអគ្គរដ្ឋទូត លោក Duong Chi Dung ក្នុងនាមជាប្រ ធាន​មហា​សន្និបាត​អង្គការ​កម្មសិទ្ធិ​បញ្ញាពិភពលោក (WIPO) ដែលធ្វើជាប្រធាននៃកិច្ចប្រជុំប្រចាំឆ្នាំ ចាប់ពីថ្ងៃទី ៣០ ខែកញ្ញាដល់ថ្ងៃទី ៩ ខែតុលា​ឆ្នាំ ២០១៩  ខណៈពេលដែលផ្តល់បទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀត ណាម មុន​សម័យប្រជុំលើកទី ៥៩ នៃក្រុមប្រឹក្សាបណ្តាប្រទេសជាសមាជិក WIPO។
 
ឯកអគ្គរដ្ឋ​ទូតលោក Duong Chi Dung ប្រធានបេសកម្មអចិន្រ្តៃយ៍វៀតណាមអមអង្គការសហប្រជាជាតិ អង្គការ​ពាណិជ្ជកម្មពិភពលោកនិងអង្គការអន្តរជាតិដទៃទៀតនៅទីក្រុងហ្សឺណែវនៃប្រទេសស្វីស បាន​លើក​ឡើង​អំពីបេក្ខភាពរបស់វៀតណាមនិងការទទួលយកនូវតំណែងជា ប្រធាន​មហាស​ន្និ​បាត​អង្គ​ការ​កម្ម​សិទ្ធិ​បញ្ញា​ពិភព​​លោក​សម្រាប់ឆ្នាំ ២០១៨ - ២០១៩ គឺជាជំហានមួយដ៏មានប្រសិទ្ធិភាព ក្នុងការអនុវត្ត​សេចក្តី​ណែនាំ​របស់​លេខា​ធិការដ្ឋាន ស្តីពីការជំរុញនិងបង្កើនទំនាក់ទំនងការបរទេសពហុ​ភាគីដល់ឆ្នាំ ២០៣០។
 
យោងតាមលោកឯក​អគ្គរដ្ឋទូត Duong Chi Dung បានអោយដឹងថា តាមរយៈការចូលរួមតួនាទីសំខាន់ៗ នៅវេទិកាពហុភាគីដូ​ច​ជា WIPO នោះ វៀតណាមនឹងចូលរួមជាបណ្តើរៗ ក្នុងដំណើរការកសាង​ទ្រង់ទ្រាយ​និងដឹក​នាំស្ថាប័នពហុភាគីក្នុងតំបន់ អន្តរតំបន់និងពិភពលោក រួមចំណែក​លើក​កម្ពស់​ឋានៈ​និងមុខ​មាត់​របស់​វៀត​ណាម ហើយទន្ទឹមនឹងនោះទាញយកផលប្រយោជន៍ពីការគាំទ្ររបស់អង្គការទាំងនេះ សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ។ WIPO គឺជាដៃគូដំបូងនិងសំខាន់​បំផុត​របស់​វៀត​ណាម​ក្នុង​កិច្ច​សហប្រតិ​បត្តិការអន្តរជាតិលើកម្មសិទ្ធិបញ្ញា។ ម្យ៉ាងវិញទៀត តួនាទីជាប្រធានមហាសន្និបាត WIPO បានជួយជំរុញ ​WIPO និងបំពេញកាតព្វកិច្ចជាសមាជិក WIPO។  ជាពិសេស WIPO បានជួយដល់ប្រទេស វៀតណាមក្នុង​ការបង្កើតយុទ្ធសាស្ត្រកម្មសិទ្ធិបញ្ញាជាតិ ចាប់ពីឆ្នាំ ២០១៧ ដល់ថ្ងៃទី ២២ ខែសីហាឆ្នាំ ២០១៩ កន្លងទៅ នាយក​រដ្ឋមន្ត្រីបានចុះហត្ថលេខាលើសេចក្តីសម្រេចចិត្តអនុម័តយុទ្ធសាស្រ្តកម្មសិទ្ធិបញ្ញា ជាតិរហូតដល់ឆ្នាំ​ ២០៣០ ដែលបានគូសសញ្ញានៃការអភិវឌ្ឍន៍ថ្មីមួយនៅក្នុងវិស័យកម្មសិទ្ធិបញ្ញា។
 
ឯកអគ្គរដ្ឋទូត ​លោក Duong Chi Dung មានប្រសាសន៍ថា ប្រទេសនានា​បាន​វាយ​តម្លៃខ្ពស់​ចំពោះ​តួនាទី​សម្រប​សម្រួល​និងម្ចាស់ការរបស់វៀតណាម និងមានបំណង ចង់សហការជាមួយវៀតណាម​ដើម្បីចូល​រួមចំណែក​ក្នុង​មហាសន្និបាត​ WIPO ក្នុងឆ្នាំ ២០១៩ ប្រកបដោយជោគជ័​យ៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ