• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមអញ្ជើញចូលរួមពិធីបើកសម្ពោធអគារ រដ្ឋបាល សាលប្រជុំទីស្ដីការក្រសួងការពារជាតិថ្មីរបស់កម្ពុជា

អញ្ជើញថ្លែងនៅពិធីនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែង អំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះការជួយឧបត្ថម្ភដ៏ធំធេងរបស់វៀតណាមចំពោះប្រជាជនកម្ពុជានិយាយរួមនិងកងយោធពលខេមរៈភូមិន្ទនិយាយដោយឡែកក្នុងអំឡុងពេលកន្លងមក ជាពិសេសគឺការជួយឧបត្ថម្ភកម្ពុជាផ្ដួលរលំរបបប្រល័យពូជសាសន៍ ប៉ុលពត ដើម្បីមានប្រទេសកម្ពុជាមួយប្រកបដោយសន្តិភាព ស្ថិរភាពនិងវិបុលភាពដូចបច្ចុប្បន្ននេះ។

អគាររដ្ឋបាលនិងសាលប្រជុំទីស្ដីការក្រសួងការពារជាតិថ្មីរបស់កម្ពុជាដែលត្រូវបានវៀតណាមជួយឧបត្ថម្ភសាងសង់។ (រូបថត៖ VOV)


អគាររដ្ឋបាលនិងសាលប្រជុំទីស្ដីការក្រសួងការពារជាតិថ្មីរបស់កម្ពុជាដែលត្រូវបានវៀតណាមជួយឧបត្ថម្ភសាងសង់។ (រូបថត៖ VOV)
នាថ្ងៃទី២៩ ខែធ្នូ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា លោកឧត្តម សេនីយ៍ឯក Vo Minh Luong អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម ដឹកនាំគណៈ ប្រតិភូក្រសួងការពារប្រទេសវៀតណាមបានអញ្ជើញចូលរួមពិធីបើកសម្ពោធអគារ រដ្ឋបាលនិងសាលប្រជុំទីស្ដីការក្រសួងការពារជាតិថ្មីរបស់កម្ពុជា។ សំណង់នេះត្រូវ បានសាងសង់ឡើងដោយមានការជួយឧបត្ថម្ភរបស់វៀតណាម។
អញ្ជើញថ្លែងនៅពិធីនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែង អំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះការជួយឧបត្ថម្ភដ៏ធំធេងរបស់វៀតណាមចំពោះប្រជាជនកម្ពុជានិយាយរួមនិងកងយោធពលខេមរៈភូមិន្ទនិយាយដោយឡែកក្នុងអំឡុងពេលកន្លងមក ជាពិសេសគឺការជួយឧបត្ថម្ភកម្ពុជាផ្ដួលរលំរបបប្រល័យពូជសាសន៍ ប៉ុលពត ដើម្បីមានប្រទេសកម្ពុជាមួយប្រកបដោយសន្តិភាព ស្ថិរភាពនិងវិបុលភាពដូចបច្ចុប្បន្ននេះ។

បញ្ចប់ពិធីសម្ដេចតេជោ ហ៊ុន សែនបានប្រគល់គ្រឿងឥស្សរិយយសមិត្តភាពមហាសេនាជូនអនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម លោក Vo Minh Luong។ នេះជាគ្រឿងឥស្សរិយយសដ៏ថ្លៃថ្លា ដែលបង្ហាញពីមនោ សញ្ចេតនា ការកត់សម្គាល់ចំពោះការជួយឧបត្ថម្ភ កិច្ចសហប្រតិបត្តិការរបស់ក្រសួង ការពារប្រទេសវៀតណាម សម្រាប់ក្រសួងការពារជាតិកម្ពុជានាពេលកន្លងមក ព្រមទាំងជាការលើកទឹកចិត្តដល់ក្រសួងការពារប្រទេសវៀតណាម ដើម្បីបន្តចូលរួមចំណែកធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងមិត្តភាពប្រពៃណីរវាងប្រទេសទាំងពីរ និងកងទ័ពទាំងពីរផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top