20/05/2021 09:58 GMT+7 Email Print Like 0

អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាអបអរសាទរអ្នកមុខអ្នកការពុទ្ធសាសនាវៀតណាមក្នុងឱកាសមហាពិធីបុណ្យវិសាខបូជា

អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាលោក Tran Thanh Man មានបំណងចង់ឲ្យសមាគមព្រះពុទ្ធសាសនាវៀតណាមធ្វើការចលនាដើម្បីពុទ្ធសាសនិកនិងប្រជាជនបោះឆ្នោតដោយសុវត្ថិភាព និងមានប្រសិទ្ធភាព។

នាព្រឹកថ្ងៃទី ១៩ ឧសភានៅទីក្រុងហាណូយ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោក Tran Thanh Man បានអញ្ជើញទៅសួរសុខទុក្ខនិងអបអរសាទរព្រះតេជគុណ Thich Thanh Nhieu អនុប្រធានអចិន្ត្រៃយ៍ក្រុមប្រឹក្សាភិបាលសមាគមពុទ្ធសាសនាវៀតណាម ក្នុងឱកាសមហាពិធីបុណ្យវិសាខបូជា ពុទ្ធសករាជ ២៥៦៥ ប្រតិទិនឆ្នាំសកល ២០២១ និងខួបលើកទី ៤០ នៃទិវាបង្កើតសមាគមពុទ្ធសាសនាវៀតណាម (១៩៨១ - ២០២១)។

លោកអនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាបានទទួលស្គាល់និងវាយតម្លៃខ្ពស់ចំពោះការរួមចំណែក ដ៏សំខាន់និងមានអត្ថន័យរបស់សមាគមព្រះពុទ្ធសាសនាវៀតណាមនាពេលកន្លងមក ជាពិសេសការកសាងមហាសាមគ្គីភាពដ៏ធំធេងរបស់ប្រជាជន គោរពតាមបទប្បញ្ញត្តិនានាក្នុងការបង្ការទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ និងចូលរួមយ៉ាងសកម្មនៅក្នុងកម្មវិធីរបស់ប្រទេសទាំងមូលដែលរួមដៃជាមួយជនក្រីក្រ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គម។

ដោយសង្កត់ធ្ងន់ថា ស្ថានភាពនៃជំងឺកូវីដ - ១៩ កំពុងរីករាលដាលនិងមានការវិវឌ្ឍដ៏ស្មុគស្មាញក្នុងឱកាសបោះឆ្នោតជ្រើសរើសសមាជិក សភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាលោក Tran Thanh Man មានបំណងចង់ឲ្យសមាគមព្រះពុទ្ធសាសនា វៀតណាម ធ្វើការចលនាដើម្បីពុទ្ធសាសនិកនិងប្រជាជនបោះឆ្នោតដោយសុវត្ថិភាពនិងមានប្រសិទ្ធភាព៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

បណ្តាព័ត៌មានបានផ្សាយ