• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh ប្រគល់សេចក្ដីសម្រេចចិត្តតែងតាំងឯកអគ្គរដ្ឋទូតចំនួន ១២ រូបសម្រាប់អាណត្តិ ២០២០-២០២៣


 អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh ប្រគល់សេចក្ដីសម្រេចចិត្តតែងតាំង ឯកអគ្គរដ្ឋទូតចំនួន ១២ រូបសម្រាប់អាណត្តិ ២០២០-២០២៣ (រូបថត៖ TTXVN)
 

នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ​២០២០ នៅវិមានប្រធានរដ្ឋ អញ្ជើញថ្លែង​នៅក្នុង​ពិធីប្រគល់​សេចក្ដី​សម្រេច​ចិត្ត​តែង​តាំង​ ឯកអគ្គរដ្ឋទូតចំនួន ១២ រូប សម្រាប់អាណត្តិ ២០២០-២០២៣ នោះ អនុប្រធានរដ្ឋវៀតណាម លោក​ស្រី​ ​Dang Thi Ngoc Thinh មានជំនឿជាក់ថា ឯកអគ្គរដ្ឋទូតទាំង១២រូបនេះ នឹងលើ​កម្ពស់​បទ​ពិសោធន៍​និង ឬទ្ធានុភាព​ការទូតដ៏ល្អប្រសើរ រួមទាំងខិតខំប្រឹងប្រែងដោយឥតឈប់ឈរ ក៏ដូចជា ស្រុះចិត្ត​គំនិត​អនុវត្តន៍​ប្រ​​កប​ដោយ​ជោគជ័យ នូវបុព្វហេតុកសាង និងការពារមាតុ​ប្រទេស។ ទន្ទឹមជាមួយ​គ្នានោះ ក្នុងនាម​ជាឯក​អគ្គរដ្ឋ​ទូត ចាំបាច់ត្រូវបន្តលើកកម្ពស់ប្រពៃណីប្រវត្តិសាស្ត្រដ៏រុងរឿងរបស់ប្រទេសជាតិ និងវិស័យការ​ទូត​វៀត​ណាម​ ដើម្បីរួមចំណែកក្នុងបុព្វហេតុកសាងនិងការពារជាតិ នាពេលខាងមុខ។ លោកស្រី Dang Thi Ngoc Thinh មានគោលបំណងថា ឯកអគ្គរដ្ឋទូតទាំង១២រូបនេះ នឹងដើរ​តួនាទីជា​អ្នកត្រួ​សត្រាយ​ក្នុង​ការ​ជំរុញ​ទំនាក់​ទំនង​ រវាងវៀតណាមជាមួយដៃគូនានា ឲ្យកាន់តែស៊ីជម្រៅ ប្រកបដោយស្ថិរភាព ក៏ដូច​ជាដើរ​ឈាន​មុខ​គេក្នុង​ការ​ជំរុញការទូតសេដ្ឋកិច្ច រួមចំណែកក្នុងការស្ដារសេដ្ឋកិច្ច សង្គម ដែលកំពុងរ​ង​ផល​ប៉ះពាល់​ដោយ​សារ​ជំងឺរាត​ត្បាត ​COVID – 19 ផងដែរ៕
 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

អ្នកបោះឆ្នោតជាង ៩៣% បានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់

អ្នកបោះឆ្នោតជាង ៩៣% បានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់

យោងតាមព័ត៌មានពីក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត គិតត្រឹមម៉ោង ៤ រសៀល ថ្ងៃទី ១៥ ខែមីនា ចំនួនអ្នកបោះឆ្នោតសរុបដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី ១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១ មានចំនួនជាង ៧១,៣ លាននាក់ (អត្រាជាង ៩៣%)។

Top