04/10/2019 10:03 GMT+7 Email Print Like 0

អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh ទទួលជួបជាមួយអភិបាលរដ្ឋ Victoria នៃប្រទេស អូស្រ្តាលី លោកស្រី Linda Marion Dessau


 ទិដ្ឋភាពនៃជំនួប (រូបថតៈ TTXVN) 
 

ក្នុងពីធីទទួលជួបពិភាក្សាការងារជាមួយ លោកស្រី​ Linda Marion Dessau  អភិបាលរដ្ឋ Victoria នៃ​ប្រទេស​អូស្រ្តាលី​ នារសៀល​ថ្ងៃទី ៣ ខែតុលា នៅវិមានប្រធានរដ្ឋនោះ អនុប្រ​ធានរដ្ឋ លោកស្រី Dang Thi Ngoc Thin​h បាន​អះអា​ង​ថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ចំពោះភាពជាដៃគូ កិច្ចសហប្រតិបត្តិការ លើ​ពហុវិ​ស័យជាមួ​យអូស្ត្រាលី រួមទាំងការ​ជួបប្រាស្រ័យ​រវាង​ប្រជាជន​និង​កិច្ច​សហប្រតិ​បត្តិ​ការ រវាង​មូល​ដ្ឋាន​នានា​ផង​ដែរ​។

យ៉ាង​ណាមិញ ប្រទេសទាំងពីរតែងតែបានចែករំលែកនូវផលប្រយោជន៍ជាច្រើន ទាំង​ផ្នែក​សេដ្ឋកិច្ច​និង​យុទ្ធសាស្ត្រ​ក្នុង​ក្របខ័ណ្ឌទ្វេភាគី ក៏ដូចជាបញ្ហាក្នុងតំបន់និងអន្តរ ជាតិ។ អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានសង្កត់ធ្ងន់ថា  Victoria ជារដ្ឋដែលមាន​ទំនាក់​ទំនង​សហប្រតិបត្តិ​ការ​យ៉ាង​ល្អនិ​ងទ​ទួលបា​នល​ទ្ធផល​ជាក់ស្តែងជាច្រើនជាមួយមូលដ្ឋាននានានៃប្រទេសវៀតណាមជាពិសេសនៅក្នុងវិស័យឧត្តមភាព ដូចជាការ​អប់រំ វប្បធម៌និងទេសចរណ៍។ ទាក់ទងនឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ  លោក​ស្រី​អនុ​ប្រធានរដ្ឋ​បាន​ចាត់ទុកថា Victoria ជារដ្ឋដែលមានស្ថាប័នអប់រំដែលមានគុណភាពខ្ពស់និងល្បីល្បាញជាច្រើន នៃប្រទេសអូស្ត្រាលី​ ដូចជាសាកលវិទ្យាល័យ Melbourne និងសាកលវិទ្យាល័យ RMITជាដើម។
 
លោកស្រីអនុប្រធាន​រដ្ឋបានរំពឹងថា លោកស្រី Linda Marion Dessau នឹងណែនាំអោយអាជីវកម្ម​អូស្ត្រាលី​កាន់​តែ​ច្រើន​ មកស្វែងយល់និងវិនិយោគ នៅតំបន់នានារបស់វៀត ណាម។ ទន្ទឹមជាមួយគ្នានោះ លោកស្រី​សង្ឃឹម​ថា​ Victoria នឹងបន្តបង្កលក្ខណៈងាយស្រួលសម្រាប់ពលរដ្ឋវៀតណាមក្នុងការរស់នៅ សិក្សា​រៀ​​ន​សូត្រ​និង​ធ្វើការ​នៅរដ្ឋ​តែម្តង​៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ