06/07/2019 10:38 GMT+7 Email Print Like 0

អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh លើកត្រដែតតួនាទីរបស់ស្ត្រីក្នុងសករាជឌីជីថល និងបដិវត្តន៍ ៤.០


 អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh (រូបថត៖ vnanet.vn)
 

 អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បាន វាយតម្លៃខ្ពស់​ចំពោះរាល់​ការរួម​វិភាគ​ទាន​នៃ​កិច្ច​ប្រជុំ​នេះ​ក្នុង​អំឡុង​ពេល ៣ ទសវត្ស កន្លងទៅ ក្នុ​ងការជំរុញ សមភាពយេនឌ័រ និងលើក​កម្ពស់ ​តួនាទី របស់ស្ត្រី​ទាំង​ថ្នាក់​ជាតិ​ និង​អន្តរជាតិ។
 
នាយប់ថ្ងៃទី៤ ​ខែកក្កដា ឆ្នាំ​២០១៩ (តាមម៉ោងតំបន់) នៅទីក្រុង Basel (ប្រទេសស្វីស) អនុប្រធានរដ្ឋ​វៀត​ណាម​ លោកស្រី Dang Thi Ngoc Thinh បានដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្ត្រីពិភពលោក ឆ្នាំ ២០១៩ ដោយប្រធានបទ “ស្ត្រី- និយមន័យភាពជោគជ័យឡើងវិញ”។ កិច្ចប្រជុំ ឆ្នាំនេះ​ទាក់ទាញ​ការចូលរួម​ពីសំណាក់​ប្រតិភូជា​ង ១៦០០ នាក់ មកពីប្រទេ​ស និងតំបន់ដែនដីចំនួ​ន ​៧០ ដែលក្នុងនោះមាន​នាយក​រដ្ឋមន្ត្រី ​Namibia អតីតប្រធានាធិបតី Ma​lta រដ្ឋមន្ត្រី និងថ្នាក់ដឹកនាំជាស្ត្រីនៃស​ហគ្រាស ​និង តំណាង​បណ្ដា​អង្គការ​ស្ត្រី។​
 
អញ្ជើញថ្លែង​នៅទីនេះ អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បាន វាយតម្លៃខ្ពស់​ចំពោះរាល់​ការរួមវិភាគ​ទាន​នៃកិច្ចប្រជុំនេះក្នុងអំឡុ​ងពេល ៣ ទសវត្ស កន្លងទៅ ក្នុងការជំរុញ​ សមភាពយេន​ឌ័រ និង​លើក​កម្ពស់​ តួនាទី របស់ស្ត្រីទាំងថ្នាក់ជាតិ និងអន្តរជាតិ។ ក្នុងឱកាសនេះ លោកស្រីអនុប្រធាន​រដ្ឋបាន​ចែករំលែក​អំពីទស្សនៈ​មួយចំនួន អំពីរង្វាស់នៃជោគជ័​យចំពោះនារីក្នុង​យុគសម័យថ្មី។ ​លោកស្រី Dang Thi Ngoc Thinh ​បានសង្កត់ធ្ងន់ថា ស្ត្រីទទួលបានជោគជ័យ​ ខណៈដែលឆ្លៀតយករាល់ប្រភ​ព​កម្លាំង និង​ឱកាស​ដើម្បី​ឈានទៅ​មុខ ក្រេបយកចំណេះដឹង ចូលរួមក្នុងស្ថានប័ន​រដ្ឋបាលសាធារណៈ អង្គការនយោបាយ ស​ង្គម សហគ្រាស ​និង​ខឿនសេដ្ឋកិច្ច។
 ​
លោក​ស្រីអនុប្រធានរដ្ឋវៀតណាមបានអះអាងថា ស្ត្រីតែង​តែខិត​ខំប្រឹង​ប្រែង​ធ្វើដំណើរ​ទៅមុខ​ដោយ​ឥត​ឈប់​ឈរ​ ​ដើម្បីប្រែក្លាយការសាកល្បងក្នុងយុគសម័ហឌីជីថល និ​ងបដិវត្តន៍ឧស្សាហកម្ម ​៤.០ ឲ្យក្លាយ​ទៅជា​ឱកាស​សម្រាប់​ខ្លួន​ផ្ទាល់ ក្នុងការរួមចំណែកទៅក្នុងខឿនសេដ្ឋកិច្ច។ លោកស្រីអនុប្រធានរដ្ឋបានអះអាងថា ក្នុងសករាជ​ឌីជីថល​នេះ ការអភិវឌ្ឍន៍នៃវិទ្យាសាស្ត្រ បច្ចេកវិទ្យាអា​ចបង្កើនគំលាតយេនឌ័រ ​ប្រសិន​បើស្ត្រីខ្វះ​ចំណេះដឹង​ ជំ​នាញ និងរបៀបធ្វើពលក​ម្ម។​ លោកស្រី​បាន​អំពាវ​នាវ​ឲ្យមាន​កិច្ច​សហប្រតិ​បត្តិការ​រវា​ង​បណ្ដា​ប្រទេស​ បណ្ដាអង្គកា​រ និងសហគ្រាស ក្នុងការកសាងក្របខ័ណ្ឌគតិយុត្តិ ​ធានា សមភាពអំពីឱកាសសម្រាប់ស្ត្រី​ ក៏ដូច​ជាជួយ​ឧបត្ថម្ភស្ត្រីបន្សាំឲ្យបានល្អថែមទៀតនឹងស​ករាជឌីជីថល​ផងដែរ។

នៅខាងក្រៅកិច្ចប្រជុំនេះ នាថ្ងៃដដេដែល លោកស្រីអនុប្រធានរដ្ឋបានទទួលជួបជា​មួយលោកស្រី Nadine Girault រដ្ឋមន្ត្រី​ការបរទេស និង Francophone រដ្ឋ Que​bec (ប្រទេសកាណាដា) ផ​ង​ដែរ​៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ