• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh អញ្ជើញទទួលជួប រដ្ឋមន្រ្តីការពារជាតិបេឡារុស


  (រូបថត៖ TTXVN)

 នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅរដ្ឋធានីហាណូយ អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh បាន​អញ្ជើញទទួលជួបសវនាការជាមួយ រ​ដ្ឋមន្រ្តីការពារជាតិបេឡារុសលោ​ក Ravkov Andrei Alekseevich។
 
នៅជំនួ​ប​នេះ លោកស្រី Dang Thi Ngoc Thinh បានសម្ដែងនូវគោលបំណងថា នា​ពេលខាង​ មុខ វៀត​ណាម​និង​បេឡារុស​បន្តពង្រីកទំនាក់ទំនងទ្វេភាគីអោយ​កាន់តែទូលំ ទូលាយថែមទៀត​ ដែលក្នុង​នោះវិស័យ​ការពារ​ជាតិ​ជាចំណុច​លេចធ្លោ។ លោកស្រីបាន ស្នើអោយបេ​ឡារុសគាំទ្រវៀត ​ណាមឈរ​ឈ្មោះកាន់​តំណែង​ជាសមាជិក​មិន​ អចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិអាណត្តិ ២០២០-​២០២១​ ព្រមទាំង​ស្នើអោយ​បេឡារុស​បន្តអនុវត្តន៍អោយបានត្រឹមត្រូវតា​មដំណើរ ការនិងគុណ​ភាព​នូវកិច្ច​សន្យាខាង​ផ្នែកពាណិជ្ជកម្ម​យោធាដែល​ភាគីទាំងពីរ បានចុះហត្ថលេខា ដោយផ្តល់អាទិភាពដល់ការផ្ទេរប្រគល់បច្ចេកវិ​ទ្យានិងផលិតអា​វុធ ឧបករណ៍​បច្ចេកទេសតាម​តម្រូវការរបស់វៀ​តណាម ផង​ដែរ។
 
ចំណែក​ឯខ្លួនវិញ រដ្ឋមន្រ្តីការពារជាតិបេឡារុសលោក Ravkov Andrei Alekseevich បានអោយដឹងថា ក្នុង​ដំណើរ​ទស្សន​កិច្ចការងារនៅវៀតណាមលើក​ នេះ លោកបាន​ជួបពិភាក្សានិង​ឯកភាព​​លើបញ្ហា​ជាច្រើន​ស្ដីពី​កិច្ច​​សហប្រតិបតិ្ត​ ការយោធាទ្វេភាគី ជាមួយរដ្ឋម​ន្រ្តីការពារប្រទេសវៀត​ណាម លោក Ngo Xuan Lich។ ភាគី​ទាំង​ពីរ​បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីកិ​ច្ចសហប្រតិបតិ្តការ លើវិស័យ​វិទ្យាសាស្ត្រយោធា៕​

 

តា​ម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីប្រកាសនាថ្ងៃទី ៣ ខែកក្កដា ដោយបញ្ជាក់ថា នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ និងភរិយានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥ និងសកម្មភាពទ្វេភាគីនៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៨ខែកក្កដា។

Top