• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុប្រធានរដ្ឋសភាវៀតណាមលោក Uong Chu Luu ទៅ​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​ប៊ុលហ្គារី​

​នាថ្ងៃទី​២៦ ខែមេសា ឆ្នាំ២០១៨​​ គណៈប្រតិភូជាន់​ខ្ពស់រដ្ឋ​ស​ភាវៀត​ណាម ​ដឹកនាំដោយ​អនុប្រធា​​ន​រដ្ឋ​សភាលោក Uong​ Chu Luu បានទៅបំពេញទស្សន​កិច្ចការងារនៅប៊ុល​ហ្គារី។​
 
ក្នុងជំនួបសន្ទ​នាជាមួយប្រធានរដ្ឋសភាប៊ុល​ហ្គារី លោក Tsveta Karayancheva អនុប្រធាន​រដ្ឋសភា​វៀត​ណាម លោក​ Uong Chu Luu បានស្នើឲ្យប៊ុលហ្គារី ​ជំរុញកិច្ច​សហប្រតិបតិ្តការជាមួយវៀតណា​ម ក្នុងវិស័យនានាដែល ប្រទេសនេះ មានឧត្តមភាព​ដូចជាកសិកម្ម ឧស្សាហកម្មកែ​ច្នៃ និងចំណីអាហារ ​ជាដើម។ លោក U​ong Chu Luu ក៏បាន​ស្នើឲ្យប៊ុល​ហ្គារី ក្នុងឋានៈជាប្រធាន​ប្ដូរវេនរបស់សហភាព​អឺរ៉ុប ​(EU) នឹង​ឆាប់​អនុម័ត​លើកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរីវៀត​ណាម​-EU ​(EVFTA) ផងដែ​រ។​
 
នាថ្ងៃដដែល​ អនុប្រ​ធានរដ្ឋសភាលោក Uong Chu​ Luu បាន​ជួបសន្ទនា​ជាមួយ​អនុប្រធានាធិបតី​ប៊ុលហ្គារី​លោក​ស្រី ​Iliana Yotov​a។ លោក Uon​g Chu Luu បានសម្ដែងគោ​លបំណង​ថា ដំណើរ​ទស្សនកិច្ច​លើកនេះ​នឹង​ជំរុញ​ទំនាក់​ទំនង​ជាប្រពៃណី​លើវិស័យជាច្រើនរវាង​ប្រទេសទាំងពីរ ​ពិសេសគឺ​ទំនាក់ទំនង​រវាងស្ថាប័ន​នីតិបញ្ញាត្តិ​នៃប្រទេស​ទាំង​ពីរ​។
 
រីឯខ្លួន​វិញ អនុប្រធានាធិប​តី​លោកស្រី Iliana Yoto​va ចាត់​ទុកថា ​ភាគីទាំងពីរ​គួរតែ​ពិភាក្សា​អំពីផែន​ការយូរ​អង្វែង​លើវិស័យ​វិនិយោគនិងពាណិ​ជ្ជកម្ម ក៏ដូចជារៀបចំ​វេទិកា​សហគ្រាស សំដៅ​មជ្ឈដ្ឋាន​សហគ្រិន​នៃប្រទេស​ទាំងពីរ អាចស្វែងយល់អំពីឱកាសវិ​និយោគនៃប្រទេសនីមួយ​ៗផងដែ​រ៕

 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម​
 

អង្គការសហប្រជាជាតិព្រមានពីវិបត្តិអាកាសធាតុគំរាមកំហែងសិទ្ធិមនុស្ស

អង្គការសហប្រជាជាតិព្រមានពីវិបត្តិអាកាសធាតុគំរាមកំហែងសិទ្ធិមនុស្ស

វិបត្តិអាកាសធាតុកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិមនុស្សជាមូលដ្ឋាន ជាពិសេសសិទ្ធិរស់រានមានជីវិត នៅក្នុងបរិបទនៃទ្វីបអឺរ៉ុបខាងត្បូង ដែលទទួលរងពីរលកកំដៅខ្លាំង។

Top