ព័ត៌មាន
អនុប្រធានរដ្ឋសភា លោក Phung Quoc Hien ទទួលជួបជាមួយគណៈប្រតិភូនៃសម្ព័ន្ធសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប
អនុប្រធានរដ្ឋសភាវៀត ណាម លោក Phung Quoc Hien បានទទួលលោក Svein Roald Hansler
អនុប្រធានរដ្ឋសភាន័រវេស
នារសៀលថ្ងៃទី ៥ ខែតុលា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ អនុប្រធានរដ្ឋសភាវៀតណាម លោក Phung Quoc Hien បានទទួលជួបជាមួយគណៈប្រតិភូសមាជិកសភា នៃសម្ព័នសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) ដឹកនាំដោយលោក Svein Roald Hansler អនុប្រធានរដ្ឋសភា ន័រវេសដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។
នៅក្នុងជំនួបនេះ លោក Phung Quoc Hien មានបំណងថា នាពេលខាងមុខភាគីទាំងពីរគប្បីលើកទឹកចិត្តឲ្យអង្គភាពអាជីវកម្ម EFTA បង្កើនការវិនិយោគនៅវៀតណាមលើវិស័យទាំងអស់ដែលជាប្រៀបខ្លាំងរបស់ EFTA និងវៀតណាមមានតម្រូវការ ។ លោក Phung Quoc Hien បានសង្កត់ធ្ងន់ថា ការបញ្ចប់ការចរចាលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី (FTA) រវាងវៀតណាមជាមួយ EFTA នោះមានអត្ថន័យសំខាន់ក្នុងការជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមជាមួយប្រទេសក្នុងប្លុក EFTA និយាយរួមនិងជាមួយសមាជិកនីមួយៗរបស់ EFTA និយាយដោយឡែក។តាមនោះ វៀតណាមស្នើឲ្យប្រទេស EFTA ទាំងអស់បន្តជម្រុញកិច្ចចរចារដោយឈរលើស្មាតីយល់ដឹងគ្នាទៅវិញទៅមក ។ សមាជិកសភានៃបណ្តាប្រទេស EFTA បានអះអាងថា ការបញ្ចប់ចរចារលើកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរីរវាង EFTA ជាមួយវៀតណាមនោះនឹងបង្កើតគ្រឹះស្ថានសម្រាប់ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងភាគីនានាផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម