• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អតីតអគ្គលេខាបក្ស លោក Le Kha Phieu ជាមិត្តដ៏អស្ចារ្យរបស់បក្សនិងប្រជាជនឡាវ


អតីតប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យ ឡាវ  លោក Choummaly Sayasone អញ្ជើញឆ្លើយសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម
 

នេះគឺជាការវាយតម្លៃរបស់អតីតអគ្គលេខាបក្ស អតីតប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ  លោក Choummaly Sayasone ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម។
 
អតីតអគ្គលេខាបក្ស លោក Le Kha Phieu ជាមនុស្សដែលជិតស្និទ្ធនិងមានការយល់ដឹងយ៉ាងជ្រាលជ្រៅអំពីបដិវត្តឡាវនិងសមរភូមិឡាវ។ ចាប់តាំងពីជា ឧត្តមសេនីយ៍ក្នុងជួរកង ទ័ព រហូតដល់ក្លាយជាមេដឹកនាំជាន់ខ្ពស់ នៃបក្សកុម្មុយនិស្តវៀតណាម មក លោក Le Kha Phieu តែងតែ យកចិត្តទុកដាក់ដល់ការរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយថ្នាក់ដឹកនាំបក្សនិងរដ្ឋឡាវ និងតែងតែពូនជ្រុំចំណងមិត្តភាព សាមគ្គីភាពពិសេស កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងបក្សទាំងពីរ រដ្ឋទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរវៀត ណាម - ឡាវ ហើយបានបន្សល់ទុកនូវចំណាប់អារម្មណ៍ល្អៗ ជាច្រើនចំពោះប្រទេសនិងប្រជាជនឡាវផងដែរ។ នេះគឺជាការវាយតម្លៃរបស់អតីតអគ្គលេខាបក្ស អតីតប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ  លោក Choummaly Sayasone ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម។
 
អតីតប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក Choummaly Sayasone បានមានប្រសាសន៍ថា៖ “សមមិត្ត Le Kha Phieu គឺជាអ្នកបដិវត្តជើងចាស់ដ៏ស្មោះត្រង់មួយរូប ជាកម្មាភិបាលវាងវៃផងដែរ។ ក្នុងនាមជាកម្មាភិបាលដែលបានឆ្លងកាត់មុខតំណែងជាច្រើន ប៉ុន្តែនៅក្នុងមុខតំណែងនីមួយៗ លោកតែងតែបំពេញយ៉ាងល្អប្រសើរ។ ក្នុងកំឡុងពេលកាន់តំណែងជាមេដឹកនាំក្នុងជួរកងទ័ព លោកជាមេបញ្ជាការផង ជាសេនាធិការផង និងជាអ្នកទទួលបន្ទុកលើវិស័យជាច្រើន ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការកសាងកងទ័ពចំណានរបស់ប្រជាជន និងដោះស្រាយយ៉ាងល្អ ការងារគោលនយោបាយ និងសមរភូមិខាងក្រោយរបស់កងទ័ពផងដែរ”។
 
លោក Choummaly Sayasone បានសម្តែងនូវការសោកស្តាយនៅពេលទទួលព័ត៌មានថា លោកអតីតអគ្គលេខាបក្ស Le Kha Phieu បានលាចាកលោក។ លោកបានចូលរួមរំលែកទុក្ខដល់ថ្នាក់ដឹកនាំបក្ស រដ្ឋ ប្រជាជននិងក្រុមគ្រួសារសពលោក Le Kha Phieu ផង។ ជាមួយនឹងតួនាទីរបស់ខ្លួន លោក Choummaly Sayasone បានសន្យាថា នឹងបន្តអាជីពបដិវត្តការពារនិងថែរក្សាទំនាក់ទំនងមិត្តភាពប្រពៃណីដ៏អស្ចារ្យរវាងប្រទេសឡាវនិងវៀតណាមឲ្យស្ថិរភាពជានិច្ច៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​


នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top