
លោក Tran Quoc Vuong អញ្ជើញថ្លែងក្នុងពិធី (រូបថតៈ VOV)
នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ អចិន្ត្រៃយិ៍ គណៈលេខាធិការ លោក Tran Quoc Vuong បានអញ្ជើញជួបប្រាស្រ័យ ជាមួយអ្នកបោះឆ្នោតស្រុក Tram Tau, Pa Lau, Pa Hu និង Tuc Dan នៃស្រុក Tram Tau ខេត្ត Yen Bai ។
ចូលរួមក្នុងកិច្ចប្រជុំនេះ រួមមានប្រតិភូមកពីគណៈប្រតិភូសភានៃខេត្ត Yen Bai និងថ្នាក់ដឹកនាំខេត្ត Yen Bai ផងដែរ។ នៅក្នុងជំនួប គណៈប្រតិភូរដ្ឋសភាខេត្ត Yen Bai បានរាយការណ៍ជូនអ្នកបោះឆ្នោតអំពីលទ្ធផលនៃសម័យប្រជុំលើកទី ៦ រដ្ឋសភាវៀត ណាមនីតិកាលទី ១៤។ លោក Tran Quoc Vuong បានលើកច្បាស់ថា បក្សនិងរដ្ឋតែង តែយកចិត្តទុកដាក់ដល់គោលនយោបាយអនុគ្រោះសម្រាប់ជនជាតិភាគតិច តំបន់ ជួបការលំបាកពិសេសដើម្បីឈានឡើងអភិវឌ្ឍន៍សេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ។ អចិន្ត្រៃយ៍គណៈលេខាធិការ លោក Tran Quoc Vuong បានអះអាងអំពីការ ប្តេជ្ញាចិត្តរបស់បក្ស ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនិងបង្កើតទំនុកទុកចិត្តក្នុងចំណោមសមាជិកបក្សនិងប្រជាជន៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម