21/07/2021 14:45 GMT+7 Email Print Like 0

អង្គភាពអាជីវកម្មជាង៣៧៥ពាន់អង្គភាពជាមួយនិយោជិកជាង១១,២លាននាក់ទទួលបានជំនួយឧបត្ថម្ភតាមសេចក្ដីសម្រេចចិត្តលេខ៦៨

នាបច្ចុប្បន្ននេះ ផ្នែកធានារ៉ាប់រងសង្គមវៀតណាមបានអនុវត្តន៍រួចរាល់គោលនយោបាយកាត់បន្ថយការបង់ថ្លៃជា ០% ចូលក្នុងមូលនិធិធានារ៉ាប់រងគ្រោះថ្នាក់ពលកម្ម ជម្ងឺវិជ្ជាជីវៈ។

ធានារ៉ាប់រងសង្គមទីក្រុងហាណូយចាប់ផ្ដើមអនុវត្តន៍គោលនយោបាយជួយឧបត្ថម្ភសម្រាប់និយោជិក។ (រូបថត៖ hanoimoi.com.vn)



បើតាមធានារ៉ាប់រងសង្គមវៀតណាមឲ្យដឹងថា មានអង្គភាពអាជីវកម្មចំនួនជាង៣៧៥ពាន់អង្គភាពជាមួយនឹងនិយោជិកជាង១១,២ លាននាក់ ទទួលបានជំនួយឧបត្ថម្ភពីគោលនយោបាយកាត់បន្ថយការបង់ថ្លៃចូលមូលនិធិធានារ៉ាប់រងគ្រោះថ្នាក់ពលកម្ម និងជម្ងឺវិជ្ជាជីវៈ តាមសេចក្ដីសម្រេចចិត្តលេខ៦៨របស់រដ្ឋាភិបាលស្ដីពីគោលនយោបាយមួយចំនួនសម្រាប់ជួយឧបត្ថម្ភនិយោជិកនិងនិយោជកដែលជួបការលំបាកដោយជម្ងឺរាតត្បាតកូវីដ ១៩។

បន្ទាប់ពីទទួលបានការបញ្ជាណែនាំពីធានារ៉ាប់រងសង្គមវៀតណាម ស្ថាប័នធានារ៉ាប់រងសង្គមគ្រប់ជាន់ថ្នាក់បានសហការជាមួយស្ថាប័នពាក់ព័ន្ធ ធ្វើសេនាធិការជូនគណៈកម្មាធិការប្រជាជនខេត្ត ក្រុងនានា ដើម្បីចេញផ្សាយផែនការឬឯកសារណែនាំការអនុវត្ត។

នាបច្ចុប្បន្ននេះ ផ្នែកធានារ៉ាប់រងសង្គមវៀតណាមបានអនុវត្តន៍រួចរាល់គោលនយោបាយកាត់បន្ថយការបង់ថ្លៃជា ០% ចូលក្នុងមូលនិធិធានារ៉ាប់រងគ្រោះថ្នាក់ពលកម្ម ជម្ងឺវិជ្ជាជីវៈ តាមនោះជួយអង្គភាពអាជីវកម្មមានវិធានការនិងលក្ខណៈបន្ថែម ដើម្បីជំនះពុះពារលើការលំបាកដោយម្ចាស់ការ ជួយឧបត្ថម្ភនិយោជិកបង្ការទប់ស្កាត់ជម្ងឺរាតត្បាតកូវីដ ១៩៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ