• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អង្គភាពអាជីវកម្មអឺរ៉ុបមានសុទិដ្ឋិនិយមអំពីសេដ្ឋកិច្ចវៀតណាមនៅឆ្នាំ ២០២១

តំបន់ឧទ្យានឧស្សាហកម្ម VSIP ទីក្រុង Hai Phong (រូបថត៖ TTXVN)
 

ក្នុងរយៈពេលកន្លងមកនេះ BCI បានរក្សានូវអត្រាកំណើនវិជ្ជមាននៅពេលដែលប្រទេសវៀតណាមទប់ស្កាត់ជំងឺរាតត្បាតប្រកបដោយជោគជ័យ រួមទាំង អនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពអឺរ៉ុប (EVFTA) បានយ៉ាងល្អក៏ដូចជាបង្កើនទំនុកចិត្តលើសេដ្ឋកិច្ចនិងជំរុញសកម្មភាពអាជីវកម្មទៀតផងដែរ។

នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ សមាគមធុរកិច្ចអឺរ៉ុបប្រចាំនៅវៀតណាម (EuroCham) បានប្រកាសលទ្ធផលថ្មីៗបំផុតអំពីសន្ទស្សន៍ «បរិយាកាសធុរកិច្ច (BCI)» ដោយ បញ្ជាក់ថា នៅដំណាច់ឆ្នាំ ២០២០ អង្គភាពអាជីវកម្មអឺរ៉ុបមានទស្សនៈសុទិដ្ឋិ និយមអំពីបរិយាកាសពាណិជ្ជកម្មនិងវិនិយោគរបស់វៀតណាម ព្រមទាំងបានកត់ត្រាក្នុងកំរិតខ្ពស់បំផុតចាប់តាំងពីការផ្ទុះឡើងជំងឺរាតត្បាត COVID-19។

ក្នុងរយៈពេលកន្លងមកនេះ BCI បានរក្សានូវអត្រាកំណើនវិជ្ជមាននៅពេលដែលប្រទេសវៀតណាមទប់ស្កាត់ជំងឺរាតត្បាតប្រកបដោយជោគជ័យ រួមទាំង អនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពអឺរ៉ុប (EVFTA) បានយ៉ាងល្អក៏ដូចជាបង្កើនទំនុកចិត្តលើសេដ្ឋកិច្ចនិងជំរុញសកម្មភាពអាជីវកម្មទៀតផងដែរ។

ទាក់ទងនឹងចក្ខុវិស័យសេដ្ឋកិច្ចរបស់វៀតណាមនៅត្រីមាសខាងមុខនេះ សមាជិក EuroCham  ចំនួន ៥៧% ដែលបានចូលរួមការស្ទង់មតិនេះ បានព្យាករណ៍ថា“ ស្ថេរភាពនិងការកែលម្អ” នឹងត្រូវបានរក្សាក្នុងរយៈពេល ៣ ខែនៃដើមឆ្នាំ ២០២១ ។ ម្យ៉ាងវិញទៀត បើប្រៀបធៀបទឹកនឹង ៣៩%នៃត្រីមាសទី៣នៃឆ្នាំ២០២០ ការជឿទុកចិត្តអំពីយថាទស្សន៍សេដ្ឋកិច្ចបានកើនឡើងដល់ ១៨% ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

សារទូរលេខនិងលិខិតអបអរសាទរជូនចំពោះថ្នាក់ដឹកនាំកំពូលរបស់វៀតណាម

សារទូរលេខនិងលិខិតអបអរសាទរជូនចំពោះថ្នាក់ដឹកនាំកំពូលរបស់វៀតណាម

ក្នុងឱកាសដែលសមមិត្ត តូ ឡឹម អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋ; សមមិត្ត ឡេ មិញហ៊ុង ត្រូវបានបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រី; សមមិត្ត ជិន ថាញ់មិន ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភា ថ្នាក់ដឹកនាំនៃប្រទេសឡាវ ចិន កម្ពុជា គុយបា រុស្ស៊ី និងឥណ្ឌា បានផ្ញើសារទូរលេខនិងលិខិតអបអរសាទរ។

Top