អង្គភាពអាជីវកម្មអេហ្ស៊ីបមានគោលបំណងរកស៊ីនៅវៀតណាម
បន្តអនុវត្តបណ្ដាកិច្ចការបរទេសសេដ្ឋកិច្ច ដើម្បីជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាមនិងអេហ្ស៊ីប នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ ស្ថានទូតវៀតណាមប្រចាំនៅអេហ្ស៊ីប បានរួមសហការជាមួយសភាពាណិជ្ជកម្មខេត្ត Aswan រៀបចំសិក្ខាសាលា៖ ទីផ្សារវៀតណាម៖សក្ដានុភាព និងឱកាសធ្វើអាជីវកម្ម។ នៅទីនេះ ឯកអគ្គរដ្ឋទូត Do Hoang Long បានឧទ្ទេសនាមអំពីបណ្ដាគោលនយោបាយ សេដ្ឋកិច្ច វិស័យសហប្រតិបត្តិការវិនិយោគ និងសក្ដានុភាពអភិវឌ្ឍន៍។ ឯកអគ្គរដ្ឋទូតបានសម្ដែងនូវគោលបំណងថាភាគីទាំងពីរនឹងបង្កើតកាណាល់ព័ត៍មានអំពីទីផ្សារយ៉ាងឆាប់ៗ ដើម្បីតភ្ជាប់អង្គភាពអាជីវកម្មវៀតណាមជាមួយអង្គភាពអាជីវកម្មតំបន់ Aswan និយាយដោយឡែក និង អេហ្ស៊ីបនិយាយរួម។ ក្នុងពេលនោះ បណ្ឌាអង្គភាពអាជីវកម្មអេហ្ស៊ីប ក៏មានគោលបំណងស្វែងយល់អំពីបរិយាកាសសហប្រតិបត្តិ ការវិនិយោគនៅវៀតណាម។ នាយកក្រុមហ៊ុនទេសចរណ៍ Abraam លោក Issaac Ibrahim បានចែករំលែកថា៖
“សិក្ខាសាលាលើកនេះបានប្រព្រឹត្តទៅប្រកបដោយជោគជ័យ បើកទ្វាសហប្រតិបត្តិការអាជីវកម្ម រវាងវៀតណាមជាមួយបណ្ដាខេត្ត Aswan និយាយដោយឡែកនិងអេហ្ស៊ីបនិយាយរួម។ យើងខ្ញុំបានបង្កើតផែនការធ្វើអាជីវកម្មនៅវៀតណាម ពីព្រោះយើងខ្ញុំបានដឹងថា៖វៀតណាម ជាប្រទេសមានឧត្តមភាពខ្លាំងអំពីបណ្ដាមុខទំនិញកសិផល រុក្ខផល ជលផល ផ្លែឈើគ្រប់ប្រភេទ។ នេះគឺជាបណ្ដាផលិតផលដែលអេហ្ស៊ីបមានចំណូលចិត្តជាច្រើន៕”
តាម VOV5 - វិទ្យុសម្លេងវៀតណាម