14/11/2021 13:12 GMT+7 Email Print Like 0

អង្គការ UNESCO ប្រារព្ធខួបលើកទី ៧៥

អង្គការ UNESCO ប្រារព្ធខួបលើកទី ៧៥
 

នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) បានប្រារព្ធខួបលើក ទី ៧៥ នៅទីស្នាក់ការកណ្តាលរបស់ខ្លួន ក្នុងទីក្រុងប៉ារីស ដោយមានការចូលរួមពីប្រមុខរដ្ឋនិងសកម្មជនចលនាសង្គម រួមទាំងសិល្បករអន្តរជាតិល្បីឈ្មោះជាច្រើន។

ថ្លែងក្នុងពិធី អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានវាយតម្លៃថា ក្នុងរយៈពេល ៧៥ ឆ្នាំកន្លងមកនេះ UNESCO គឺជាស្ពានដ៏សំខាន់មួយ ដើម្បីតភ្ជាប់វប្បធម៌និងប្រជាជាតិនានា ឱ្យមានការសន្ទនាគ្នា និងស្វែងយល់ពីគ្នាទៅវិញទៅមកកាន់តែល្អជាង និងការពារផែនដីឱ្យកាន់តែប្រសើរជាង ជំរុញរាល់គំនិតផ្តួចផ្តើមវិទ្យាសាស្ត្រប្រកបដោយមហិច្ឆតា ហើយប្រការនេះទាំងអស់នេះនឹងកាន់តែមានសារៈសំខាន់ នៅពេលដែលមនុស្សជាតិឈានចូលដល់ដំណាក់កាលពោរពេញទៅដោយបញ្ហាប្រឈមដែលមិនធ្លាប់មានពីមុនមក។ ក្រៅពីមតិរបស់មេដឹកនាំពិភពលោកដែលបានកោតសរសើរចំពោះការរួមចំណែកនិងតួនាទីរបស់អង្គការយូណេស្កូក្នុងរយៈពេល ៧ ទសវត្សរ៍កន្លងមក ការប្រារព្ធខួបលើកទី ៧៥ របស់អង្គការយូណេស្កូក៏ត្រូវបានកត់សម្គាល់ដោយការសម្តែងសិល្បៈរបស់សិល្បៈករល្បីឈ្មោះជាច្រើន មកពីបណ្តាប្រទេសអារ៉ាប់ បាលកាល ឡាតាំង និងប្រទេសឥណ្ឌា។ នៅយប់ថ្ងៃទី ១២ ខែវិច្ឆិកា ប៉ុម Eiffel ក្នុងទីក្រុងប៉ារីស ដែលមានទីតាំងនៅជាប់នឹងទីស្នាក់ការរបស់ UNESCO ក៏បានបំភ្លឺស្លាកសញ្ញា និងអក្សរ UNESCO អស់រយៈពេលជាង ៣ ម៉ោង ដើម្បីអបអរសាទរថ្ងៃបង្កើតអង្គការនេះ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ