10/04/2020 11:57 GMT+7 Email Print Like 0

អង្គការសុខភាពពិភពលោកដាស់តឿនអឺរ៉ុបសាមគ្គីគ្នា និងប្រុងប្រយ័ត្នចំពោះ ជំងឺរាតត្បាតសកល COVID-19


 សកម្មភាពលក់ដូរ ក្នុងស្ថានភាពប្រយុទ្ធប្រឆាំង COVID-19
 

នាយក​អង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅអឺរ៉ុប លោកបណ្ឌិត Hans Kluge បានអំពាវ​នាវ​អឺរ៉ុប​សាម​គ្គីគ្នា​ និង​ប្រុងប្រយ័ត្ន​ចំពោះជំងឺ​រាតត្បាតសកល COVID-19 ។
 
ថ្លែងនាថ្ងៃទី​​៨ ខែ​មេសា ក្នុងសន្និសីទសារព័ត៌មានតាមអ​នឡាញពី ទីក្រុង Copenhagen (ដាណឺម៉ាក) ​លោក​បាន​ប្រដូច​ការប្រយុទ្ធប្រឆាំង COVID-19 ដែលកំពុងប្រព្រឹត្តិទៅនៅតំបន់​អឺរ៉ុបទៅ​នឹង​ការ​រត់​ប្រណាំង​ផ្លូវ​ចម្ងាយ​ឆ្ងាយ​ដោយសង្កត់ធ្ងន់ថា នាបច្ចប្បន្ននេះ មិនទាន់ជាពេលវេលាបន្ធូរបន្ថយ ការប្រុងប្រយ័ត្ន​ក៏ដូច​ជាវិធាន​ការណ៍ប្រយុទ្ធប្រឆាំងជំងឺឡើយ​ លោកបាន​អំពាវនាវឱ្យប្រទេសទាំងអស់អនុវត្តវិធីសាស្រ្តអភិក្រមទាំង ​៣ ដើម្បី​ពង្រឹងកម្លាំងក្នុងការប្រយុទ្ធប្រឆាំង COVID-19 ។ នោះគឺ ការពារជួរគ្រូពេទ្យគ្រប់ជាន់ថ្នាក់;  កំណត់ និងលុប​បំបាត់ប្រភពឆ្លងជំងឺ ដាក់ឲ្យនៅដាច់ដោយឡែកចំពោះករណីសង្ស័យឆ្លងជំងឺ ; រដ្ឋាភិបាល​នៃបណ្ដា​ប្រទេសចាំ​បាច់​ត្រូវរក្សាមុខងារ និងរចនាសម្ព័ន្ធ បញ្ជាការ និងការត្រួតពិនិត្យ ធ្វើបច្ចុប្បន្នភាពព័ត៌មាន​ឱ្យបាន​ទៀង​ទាត់ និងលើកទឹកចិត្តដល់ប្រជាជនឱ្យ​គោរពតាមវិធានការបង្ការ​ ទប់ស្កាត់ជំងឺជា​ដើម៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

បណ្តាព័ត៌មានបានផ្សាយ