19/10/2021 15:17 GMT+7 Email Print Like 0

អង្គការសហប្រជាជាតិអំពាវនាវឲ្យមានការស្តារឡើងវិញប្រកបដោយចីរភាពក្រោយជំងឺរាតត្បាតកូវីដ១៩

លោកអគ្គលេខាធិការ Guterres បានសង្កត់ធ្ងន់ថា បណ្តាប្រទេសនៅលើពិភពលោកត្រូវតែបញ្ចប់ស្ថានភាពនេះ ដោះស្រាយហានិភ័យនៃភាពក្ស័យធន និងធានាថាការវិនិយោគសម្រាប់ស្តារឡើងវិញបានទៅដល់ប្រទេសដែលដែលត្រូវការបំផុត។

កុមារនៅជំរុំជនភៀសខ្លួននៅDessie, Ethiopia ថ្ងៃទី ២៣ ខែសីហាឆ្នាំ ២០២១  (រូបថត៖ AFP/TTXVN)

ក្នុងឱកាសទិវាអន្តរជាតិនៃការលុបបំបាត់ភាពក្រីក្រនៅថ្ងៃទី ១៧ ខែតុលា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានអំពាវនាវឱ្យបណ្តាប្រទេសនៅលើពិភពលោក ជំរុញការស្តារឡើងវិញដោយមានមានលក្ខណៈផ្លាស់ប្ដូរ លើគ្រប់ជ្រុងជ្រោយ និងប្រកបដោយចីរភាពក្រោយជំងឺរាតត្បាតកូវីដ១៩ ក្នុងការលុបបំបាត់ភាពក្រីក្រនិងស្ថាបនាពិភពលោកដោយមានយុត្តិធម៌ សេចក្តីថ្លៃថ្នូរ និងឱកាសសម្រាប់មនុស្សទាំងអស់គ្នា។

នៅក្នុងសាររបស់ខ្លួន លោក Antonio Guterres បានឲ្យដឹងថា វិសមភាពក្នុងការទទួលបានវ៉ាក់សាំងបង្ការកូវីដ១៩ ធ្វើឱ្យវីរុស SARS-CoV-2 បំលែងខ្លួនថ្មីបន្តអភិវឌ្ឍន៍និងរីករាលដាលយ៉ាងខ្លាំង ហើយបណ្តាលឱ្យមនុស្សរាប់លាននាក់បានស្លាប់នៅលើពិភពលោក និង អូសបន្លាយពេលវាលានៃវិបត្តិសេដ្ឋកិច្ចដែលអាចបង្កឱ្យមានការខូចខាតរាប់ពាន់លានដុល្លារ។ លោកអគ្គលេខាធិការ Guterres បានសង្កត់ធ្ងន់ថា បណ្តាប្រទេសនៅលើពិភពលោកត្រូវតែបញ្ចប់ស្ថានភាពនេះ ដោះស្រាយហានិភ័យនៃភាពក្ស័យធន និងធានាថាការវិនិយោគសម្រាប់ស្តារឡើងវិញបានទៅដល់ប្រទេសដែលដែលត្រូវការបំផុត៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

បណ្តាព័ត៌មានបានផ្សាយ