• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អង្គការសហប្រជាជាតិ នឹងធ្វើពិធីរំលឹកវិញ្ញាក្ខ័ន្ឌជនរងគ្រោះនៃសង្គ្រាមលោកលើកទី ២


ទិដ្ឋភាពនៃសម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ (រូបថត៖ VNA)
 

មហាសន្និបាតអង្គការសហប្រជាជាតិ (អ. ស.ប) កាលពីថ្ងៃទី ៥ ខែវិច្ឆិកាបានសម្រេចចិត្តបើកកិច្ចប្រជុំមួយនៅថ្ងៃទី ១ ខែធ្នូ ខាងមុខនេះ ដើម្បីរំលឹកវិញ្ញា  ក្ខ័ន្ធជនរងគ្រោះទាំងអស់នៃសង្គ្រាមលោកលើកទី ២ ដែលបានបញ្ចប់កាលពី ៧៥ ឆ្នាំមុន។

សេចក្តីសម្រេចចិត្តនេះត្រូវបានពង្រាងដោយប្រទេសរុស្ស៊ី ដែលត្រូវបានអនុម័តដោយមហាសន្និបាតអង្គការសហប្រជាជាតិ តាមរយៈការឯកភាពគ្នា បន្ទាប់ពីប្រទេសជាសមាជិកទាំងអស់ បានបោះឆ្នោតដកសំណេរមួយនៅក្នុងសេចក្តីព្រាងនៃសេចក្តីសម្រេចចិត្តនេះ ដែលសហរដ្ឋអាមេរិក អាល្លឺម៉ង់ និងប្រទេសសមាជិកអឺរ៉ុបមួយចំនួន ទៀតបានសំដែងការប្រឆាំងជំទាស់។

សេចក្តីសម្រេចចិត្តបានសង្កត់ធ្ងន់ថា ជ័យជំនះក្នុងសង្គ្រាមលោកលើកទី ២ គឺជា“ កេរ្តិ៍ដំណែលរួមមួយ” របស់ប្រទេសជាសមាជិកអង្គការសហប្រជាជាតិទាំងអស់។

សេចក្តីសម្រេចចិត្តនេះក៏បានបញ្ជាក់ពីសារៈសំខាន់នៃការអភិរក្ស និងមិនធ្វើឱ្យខូចខាត ឬបំផ្លិចបំផ្លាញដល់វិមាននានា ដែលត្រូវបានបង្កើតឡើងដើម្បីរំលឹកវិញ្ញាក្ខ័ន្ធប្រយុទ្ធជនក្នុងសង្គ្រាមលោកលើកទី ២ នោះទេ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

ទិន្នន័យថ្មីបំផុតនៅឆ្នាំនេះពីនាយកដ្ឋានស្ថិតិអូស្ត្រាលី (ABS) បង្ហាញថា ចំនួនភ្ញៀវទេសចរអូស្ត្រាលីមកកាន់ប្រទេសវៀតណាមបានវ៉ាដាច់ យ៉ាងលើស លុបពីគោលដៅទេសចរណ៍អន្តរជាតិដ៏ពេញនិយមផ្សេងទៀត ដោយកើន ឡើង ៥៤% ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៥ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។

Top