11/07/2020 14:32 GMT+7 Email Print Like 0

អង្គការសហប្រជាជាតិអបអរសាទរវៀតណាមក្នុងការប្រយុទ្ធប្រឆាំងជម្ងឺ Covid-19


 លោកឧត្តមសេនីយ៍ឯកបម្រុង Nguyen Chi Vinh នៅក្នុងជំនួបពិភាក្សាតាមប្រព័ន្ធវីដេអូ។ (រូបថត៖ VOV)
 

អ.ស.បនឹងមានការកត់ សម្គាល់​យ៉ាងសក្តិសម​ដើម្បីលើក​តម្កើង​កិច្ចខិត​ខំប្រឹង​ប្រែង​របស់​កម្លាំង​រក្សាសន្តិភាព​ក្នុងការងារប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាត ក្នុងនោះមាននាយទាហាន រក្សាសន្តិភាពរបស់វៀត​ណាម​ផង​ដែរ​។
 
ក្នុងជំនួប​ពិភាក្សាតាមប្រព័ន្ធវីដេអូដែលត្រូវបានរៀបចំឡើងនាព្រឹកថ្ងៃទី១០ កក្កដា រវាងលោកឧត្តម​សេនីយ៍ឯក​បម្រុង Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួង​ការពារប្រទេស​វៀតណាម ជាមួយ​អគ្គលេខាធិការ​រងអង្គកា​រសហប្រជាជាតិ (អ.ស.ប) លោក Atul Khare នោះ ថ្នាក់ដឹកនាំអ.ស.បរូប នេះបានអបអរសាទ​រ​ចំពោះ​រាល់កិច្ចខិតខំប្រឹងប្រែងនិងស្នាដៃរបស់វៀតណាមក្នុងការងារបង្ការនិងប្រយុទ្ធប្រឆាំងជម្ងឺ Covid-19 រួមទាំង​កម្លាំងរក្សា សន្តិភាពដែលកំពុងបំពេញភារកិច្ចនៅសាធារណៈរដ្ឋស៊ូដង់ខាងត្បូងនិង សាធារណៈ​រដ្ឋអាហ្វ្រិក​កណ្ដាលទៀតផង។
 
ថ្លែងនៅជំនួប​ពិភាក្សានេះ លោកឧត្តមសេនីយ៍ឯកបម្រុង Nguyen Chi Vinh បានជម្រាប​អំពី​លទ្ធផល​នៃការ​ចូល​រួម​សកម្មភាពរក្សា សន្តិភាពអ.ស.បរបស់វៀតណាមនាពេលកន្លងទៅ ជាពិសេស គឺកិច្ចខិតខំ ប្រឹងប្រែង​ប្រយុទ្ធ​ប្រឆាំង​ជម្ងឺ Covid-19 នៅទ្វីបអាហ្វ្រិក។ លោកក៏បាន អះអាងដែរថា ក្រសួងការពារ​ប្រទេស​វៀតណាម នឹង​បន្ត​ឆ្ពោះទៅសម្រេច របៀបវារៈសំខាន់ៗនៅសេសសល់ក្នុងឆ្នាំ២០២០។ លោកឧត្តមសេនីយ៍ឯក បម្រុង Nguyen ​Chi Vinh បានមានប្រសាសន៍ថា៖   

“សកម្មភាព​ដ៏សំខាន់មួយនាពេលខាងមុខនោះគឺសន្និសីទ “ស្ត្រីជាមួយ សកម្មភាពរក្សាសន្តិភាពអ.ស.ប” នាចុងខែ​សីហាឆ្នាំនេះតាមការគ្រោង ទុក។ ប៉ុន្តែ ដោយសារវិបត្តិជម្ងឺ Covid-19 វៀតណាមបាន​សម្រេច​លើក​ដល់​ កាលណាដែលជម្ងឺត្រូវបានរុញថយក្រោយ ហើយប្រទេសទាំងអស់សុទ្ធតែ មានភាពត្រៀមខ្លួនជាស្រេច គឺ​យើង​ខ្ញុំនឹងរៀបចំសន្និសីទនាចុងឆ្នាំនេះឬក្នុង ឆ្នាំក្រោយ។ ក្នុងឋានៈ​ជាប្រធាន​អាស៊ាន​វៀត​ណាម មាន​បំណង​ចង់​ពង្រីក​ កិច្ចសហប្រតិបត្តិការរវាងកម្លាំងរក្សាសន្តិភាពនានា ហេតុដូច្នេះ យើងខ្ញុំ គ្រោងនឹង​បង្កើត​មជ្ឈមណ្ឌល​រក្សាសន្តិភាពតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក្នុង គោលដៅរៀបចំការហ្វឹកហ្វឺន ចែករំលែកបទពិសោធន៍ លើកកំពស់​សមត្ថ ភាពសម្រាប់កម្លាំងរក្សាសន្តិភាពនៃប្រទេសនានាក្នុងតំបន់”។
 
ជាការឆ្លើយ​តប អគ្គលេខាធិការរងអ.ស.បលោក Atul Khare បានថ្លែង អំណរគុណ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​កង​ពេទ្យកម្រិត២លេខ២របស់​វៀតណាមដោយ​បានលើក​ឡើងវិធាន​ការបង្ការ​ប្រយុទ្ធ​ប្រឆាំ​ង​ជម្ងឺ Covid-19 ជាច្រើន។ លោក Atul Khare ក៏បានអះអាងថា អ.ស.បនឹងមានការកត់ សម្គាល់យ៉ាង​សក្តិសម​ដើម្បី​លើក​តម្កើង​​កិច្ចខិតខំប្រឹង​ប្រែងរបស់កម្លាំង​រក្សាសន្តិភាព​ក្នុងការ​ងារ​ប្រយុទ្ធ​ប្រឆាំង​ជម្ងឺរាតត្បាត ក្នុង​នោះ​មាន​នាយ​ទាហាន រក្សាសន្តិភាពរបស់វៀតណាមផងដែរ។ លោកអគ្គ​លេខាធិការ​រង​អ.ស.ប បាន​អបអរ​សាទរ​វៀត​ណាម​ ដោយឡែកគឺវិទ្យាស្ថានពេទ្យយោធា ដោយ បាន​ផលិត​ប្រកប​ដោយ​ជោគ​ជ័យនូវឧបករណ៍​ធ្វើតេស្តរក​វីរុស SARS-CoV-2 ព្រមទាំងអបអរសាទ​ររាល់លទ្ធផល​វិជ្ជមាន​របស់វៀត​ណាម​ក្នុង​ការ​ ប្រយុទ្ធប្រឆាំងជម្ងឺ Covid-19​ ក៏ដូចជាដាក់ចេញផែនការពង្រីកកិច្ចសហប្រតិ បត្តិការ​នាពេលខាង​មុខផងដែ​រ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ