20/12/2019 14:39 GMT+7 Email Print Like 0

អង្គការសហប្រជាជាតិស្ងើចសរសើរកិច្ចខិតខំប្រឹងប្រែងដំណើរការប្រកបដោយប្រសិទ្ធភាពនូវសកម្មភាពរក្សាសន្តិភាពរបស់វៀតណាម

នាថ្ងៃទី១៨ ខែធ្នូ ក្រុមបេសកកម្មវៀតណាមប្រចាំអង្គការសហប្រជាជាតិបានរៀបចំពិធីរំលឹកខួបលើកទី៣០ឆ្នាំទិវាការពារជាតិរបស់ប្រជាជនទាំងមូល (ឆ្នាំ១៩៨៩-ឆ្នាំ២០១៩) និងរំលឹកខួបលើកទី៧៥ឆ្នាំទិវាបង្កើតកងទ័ពប្រជាជនវៀតណាម (ឆ្នាំ១៩៤៤-ឆ្នាំ២០១៩) នៅទីស្នាក់ការក្រុមបេសកកម្មវៀតណាមប្រចាំទីក្រុងញូវយ៉ក។


កម្មាភិបាលនិងយុទ្ធជនវៀតណាមនៃកងពេទ្យកម្រិត២ទី២មុនពេលចេញដំណើរទៅបំពេញភារកិច្ចនៅក្រុមបេសកកម្មអង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង (រូបថត៖ TTXVN)

អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកសកម្មភាពសន្តិភាពលោក Jean-Pierre Lacroix បានថ្លែងក្ដីអបអរសាទរចំពោះកងទ័ពប្រជាជនវៀតណាម ព្រមទាំងថ្លែងអំណរគុណចំពោះ វៀតណាមដោយមានការរួមវិភាគទានជាច្រើន ជាពិសេសគឺក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ លោកអគ្គលេខាធិការ​រងអង្គការសហប្រជាជាតិថែមទាំងសង្កត់ធ្ងន់ថា រាល់សកម្មភាពរបស់វៀតណាមនាពេលថ្មីៗនេះសំដៅពង្រឹង​និងលើកកំពស់គុណភាពនៃសកម្មភាពរក្សាសនិ្តភាពនោះគឺសក្តិសមក្លាយទៅជាគំរូសម្រាប់ប្រទេសផ្សេង​ៗ​។ លោកបានសម្ដែងគោលបំណងចង់មាន ឱកាសសហប្រតិបតិ្តការច្រើនថែមទៀតជាមួយវៀតណាមលើវិស័យរក្សា សន្តិភាពនាឆ្នាំខាងមុខ នៅពេលដែលវៀតណាមចូលកាន់តំណែងជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សា​សន្តិសុខអង្គការសហប្រជាជាតិ អាណត្តិ២០២០-២០២១។

ថ្លែងនៅពិធីនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានក្រុមបេសកកម្មវៀតណាមប្រចាំអង្គការសហប្រជាជាតិបានអះអាងថា វៀតណាមមានគោលបំណងចង់រួមវិភាគទានច្រើន ថែមទៀតទៅក្នុងសកម្មភាព រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិលើទូទាំងពិភពលោក៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ