01/08/2019 11:05 GMT+7 Email Print Like 0

អង្គការសហជីពជាមួយភារកិច្ចថ្មី នៅពេលដែលវៀតណាមចូលរួម កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មី (FTA)


 សកម្មភាពធ្វើការរបស់ពលករវៀតណាមនៅរោងចក្រកាត់ដេរ (រូបថត៖ vnanet.vn)
 

 នាបច្ចុប្បន្ននេះ វៀតណាមបាន និងកំពុងជាប្រទេសហត្ថលេខីនៃ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មី (FTA) ជា​ច្រើន ។ បញ្ហាពលករគឺ​ជាកត្តាមួយ​ដែលធ្វើឱ្យ​កិច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរីថ្មី​ទាំង​នេះ​ប្រកប​ដោយ​គុណភាព​។ 
 
ដើម្បី​អនុវត្តន៍រាល់ខ្លឹមសារអំពីពលករ ដែលបានចែងក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មីទាំងនេះ ក្រៅពីការ​ធ្វើវិសោធនកម្ម​លើច្បាប់ពលករ​នោះវៀត​ណាម​ក៏កំពុង​កែសម្រួល​អង្គការ​សហជីព​ឲ្យសម​ស្រប​នឹង​និន្នាការ​ពិភពលោក​ផង​ដែរ។
 
រាល់ការសាកល្បងដ៏ធំធេ​ងចំពោះអង្គការសហជីព
 
នៅ​ពេលដែលវៀតណាមជាប្រទេសហត្ថលេខីនៃបណ្ដា FTA នោះ ជាពិសេសគឺកិច្ចព្រមព្រៀង គ្រប់ជ្រោយ និង​ជឿន​លឿន​សម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) គឺរាលបញ្ហាអំពីអង្គការសហជីពត្រូវបានកំណត់ និងអនុវត្តន៍​នៅវៀត​ណាម​ជាលើកដំបូង។ ហេតុដូច្នេះហើយ សហជីពវៀតណាមត្រូវតែប្រកួតប្រជែង និង​ទាក់​ទាញ​សមាជិក​ចូលរួមសហជីពនៅថ្នាក់មូលដ្ឋាន។ ប្រការនេះបានផ្លាស់ប្ដូរនូវការយល់ដឹង គោលការចាត់តាំង ធ្វើសកម្មភាព​ និងប្រពៃណីនៃអង្គការសហជីព ដែលបានអះអាងក្នុងរយៈពេល ៩០ ឆ្នាំ កន្លងទៅ។
 
ទន្ទឹមនឹង​នេះ អង្គការសហជីពត្រូវឯករាជ្យ ដោយមិនត្រូវបំពេញកាតព្វកិច្ចនយោបាយ និងទំនួល​ខុស​ត្រូវ​ខាង​នយោបាយ ពោលគឺផ្តោតសំខាន់លើការថែទាំ ការពារសសិទ្ធិ និងផលប្រយោជន៍របស់ពលករ។ ប៉ុន្តែ សហជីព​វៀត​ណាមកំពុង បំពេញភារកិច្ចរបស់អង្គការនយោបាយសង្គម បានជាមិនអាច​ប្រមូល​ផ្ដុំប្រភព​កម្លាំង​បាន​ឡើយ​។

ការពិត​ជាក់ស្ដែង​ពោលខាង​លើបានឲ្យដឹង​ថាប្រសិន​បើអង្គការ​សហជីព​វៀត​ណាម​គ្មាន​កាផ្លាស់​ប្ដូរថ្មី​យ៉ាង​ខ្លាំង​ក្លាអំពី​ការ​ចាត់​តាំង និងការប្រតិបត្តិការនោះ នឹងប៉ះពាល់ដល់ការប្រកួតប្រ​ជែង និងការទាក់ទាញ​ពលករ និងអង្គការ​របស់ពលក​រក្នុងការចូលរួមក្នុងប្រព័ន្ធសហជីពវៀតណាម។
 
តម្រូវការផ្លាស់ប្ដូរអង្គកា​​រសហជីពវៀតណាម
 
យោងតាម FTA ​ជំនាន់ថ្មីជាច្រើនបានឲ្យដឹងថា វៀតណាមនឹងមានរយៈពេលកំណត់ ដើម្បីកែ​សម្រួល​ច្បាប់​ស្ដីពី​ពលករ​​ឲ្យស្របនឹងការសន្យា ក៏ដូចជាធ្វើកំណែទម្រង់ និងសុក្រឹតស្ថានប័ននានាផងដែរ។ ហេតុដូច្នេះហើយ នាបច្ចុប្បន្ន​នេះ សហជីពគ្រប់ជាន់ថ្នាក់ត្រូវផ្លាស់ប្ដូរការយល់ដឹង ខ្លឹមសារ និងបែបផែនធ្វើសកម្មភាព។ លោក Tran Thanh ​Hai អនុប្រធានអចិន្ត្រៃយ៍នៃអគ្គសហព័ន្ធពលករវៀតណាមបានឲ្យដឹងថា៖
 
“អង្គការ​សហជីពត្រូវសុក្រឹតខ្លួនឥតឈប់ឈរដោយបង្ហាញយ៉ាងច្បាស់លាស់ នូវបេសកកម្មតំណាងឱ្យពលករ ដើម្បីនាំ​មកនូវ​ជីវភាពរស់នៅដ៏ល្អប្រសើរជាង ហើយពលករមានទំនុកចិត្តជាងចំពោះសហជីពគ្រប់ជាន់ថ្នាក់។ ហេតុដូច្នេះហើយ​ សហជីពគ្រប់ជាន់ថ្នាក់ត្រូវកំណត់យ៉ាងច្បាស់លាល់នូវភារកិច្ចរបស់ខ្លួន។ ទន្ទឹមនឹងនេះ ជួរកម្មាភិបាល​សហជីពត្រូវមានជំនាញវិជ្ជាជិវៈ ត្រូវបានបណ្តុះបណ្តាល មាន​ចំណេះដឹង​ក្នុង​ការ​អនុវត្តន៍​ភារកិច្ច​។​ លើ​សពីនេះទៅទៀត ជួរកម្មាភិបាលសហជីពត្រូវមានដំណោះស្រាយ ដើម្បី​នាំមកនូវ​ផល​ប្រយោជន៍​ជូន​ពលករ“​។
 
ទន្ទឹមនឹង​ការដែលរដ្ឋសភាវៀតណាមបានអនុម័តលើសេចក្តីសម្រេចចិត្តនៃការ​ចូល​រួម អនុសញ្ញាលេខ៩៨ស្តីពីការ​អនុវត្តន៍គោលការណ៍នៃសិទ្ធិបង្កើតសមាគមនិងសិទ្ធិនៃការចរចាជាសមូហភាព (១៤ មិថុនា ឆ្នាំ ២០១៩) នោះវៀតណាមក៏កំពុងធ្វើវិសោធនកម្មលើច្បាប់សហជីពឆ្នាំ ២០១២។ លោក Le Dinh Quang អនុប្រធាន​គណកម្មការទំនាក់ទំនងរវាងពលករ នៃអគ្គសហព័ន្ធពលករវៀតណាមបានឲ្យដឹងថា៖
“ក្នុង​ការធ្វើ​វិសោធនកម្មលើច្បាប់សហជីពឆ្នាំ ២០១២លើកនេះ យើង​ខ្ញុំ​បាន​សង្កត់​ធ្ងន់​លើ​បញ្ហា​ធ្វើ​វិសោធនកម្ម​ចំពោះសកម្មភាពរើសអើង ឲ្យសមស្របនឹងលក្ខណៈជាក់ស្ដែងនាបច្ចុប្បន្ននេះ។ អនុសញ្ញាលេខ ៩៨ បាន​ចែងយ៉ាងច្បាស់លាស់អំពីតម្រូវការធានាការធ្វើសកម្មភាពឯករាជ្យ និងបញ្ចៀសការ​ធ្វើអន្តរគមន៍​របស់​និយោជក ក៏ដូចជាស្ថាននានាផងដែរ“។
 
ការដែល​វៀតណាមបានចូលរួមក្នុងបណ្ដាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីគឺបាន
បង្ហាញ​នូវការធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅ។ ការអនុវត្តរាល់ការសន្យាអំពីពលករ និងសហជីព គឺជាកត្តា​សំខាន់​ ដើម្បីធានាផលប្រយោជន៍សេដ្ឋកិច្ចរបស់វៀតណាម ក្នុងនាមជា​ប្រទេស​ហត្ថលេ​ខីនៃកិច្ច​ព្រម​ព្រៀង​ទាំង​នេះ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ