02/10/2020 14:10 GMT+7 Email Print Like 0

អង់គ្លេសមានបំណងចង់ជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយវៀតណាម


ទិដ្ឋភាពទូទៅនៃជំនួបពិភាក្សាការងាររវាងភាគីទាំងពីរ។ (រូបថត៖ TTXVN) 
 

នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ លោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស Pham Binh Minh បាន អញ្ជើញជួបពិភាក្សាការងារជាមួយលោករដ្ឋមន្រ្តី Dominic Raab។ បញ្ចប់ ជំនួបនេះ ភាគីទាំងពីរបានចេញ “សេចក្ដីថ្លែងការណ៍រួមស្ដីពីទំនាក់ទំនង ភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-ចក្រភពអង់គ្លេស៖ទិសដៅអភិវឌ្ឍក្នុង រយៈពេល១០ឆ្នាំខាងមុខ”។

ភាគីទាំងពីរបានសន្យាជំរុញកិច្ចសន្ទនាជាន់ខ្ពស់រវាងថ្នាក់ដឹកនាំនៃ ប្រទេសទាំងពីរ ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងពាណិជ្ជកម្មនិងវិនិ យោគទ្វេភាគីហើយប្រកាន់ខ្ជាប់នូវគោលនយោបាយពាណិជ្ជកម្មនិងវិនិ យោគបើកចំហតាមរយៈការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិនិង តំបន់ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះប្រព័ន្ធពាណិជ្ជកម្មពហុភាគីមួយប្រកប ដោយលក្ខណៈបើកចំហ បរិយាប័ន្ន តម្លាភាពនិងផ្អែកលើគោលការណ៍ ដែលត្រូវបានបង្ហាញនៅក្នុង WTO ផងដែរ។ ថ្នាក់ដឹកនាំទាំងពីរបានអះអាង ថា នឹងបង្កើនទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគទ្វេភាគី ហើយនឹងរួមគ្នា ខិតខំប្រឹងប្រែងដើម្បីសម្រេចហើយដាក់ឲ្យអនុវត្តនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងវៀតណាមនិងចក្រភពអង់គ្លេស។

ភាគីទាំងពីរបានឯកភាព ជំរុញកិច្ចសហប្រតិបត្តិការផ្នែកអប់រំ ការ បណ្ដុះបណ្ដាលវិជ្ជាជីវៈ កិច្ចសហប្រតិបត្តិការការពារជាតិ ក្នុងនោះផ្ដល់អាទិ ភាពដល់សកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ពេទ្យទ័ព សន្តិសុខសមុទ្រនិងឧស្សាហកម្មការពារជាតិ ជាដើម។

វៀតណាមនិងចក្រភពអង់គ្លេសបានអះអាងសារជាថ្មីនូវសារសំខាន់នៃការរក្សានិងជំរុញសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព សេរីភាពនាវា ចរណ៍និងអាកាសចរណ៍ អនុវត្ត UNCLOS ឆ្នាំ១៩៨២ប្រកបដោយសុឆ័ន្ទៈ ដោះស្រាយជម្លោះដោយសន្តិវិធី មិនគំរាមកំហែងឬប្រើប្រាស់អំពើហឹង្សា ហើយគោរពដំណើរការការទូតនិងគតិយុត្តដោយផ្អែកលើច្បាប់អន្តរជាតិ រួមទាំង UNCLOS ឆ្នាំ១៩៨២៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ