• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស លោក Nguyen Phu Trong៖ ចាំបាច់ត្រូវបង្កើតស្មារតីថ្មី និងការប្តេជ្ញាចិត្តថ្មីក្នុងការតស៊ូបង្ការ ប្រយុទ្ធប្រឆាំងអំពើពុករលួយ និងភាពអសកម្ម

នាថ្ងៃទី ១៨ ខែវិច្ឆិកា នៅទីក្រុងហាណូយ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំជាតិទទួលបន្ទុកការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងភាពអសកម្ម (គណៈកម្មាធិការដឹកនាំ) បានបើកកិច្ចប្រជុំក្រោមអធិបតីភាពរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong ប្រធានគណៈកម្មាធិការដឹកនាំ។ 

 


អញ្ជើញថ្លែងសន្និដ្ឋានកិច្ចប្រជុំនេះ អគ្គលេខាបក្ស លោក Nguyen Phu Trong ប្រធានគណៈកម្មការដឹកនាំបានស្នើឲ្យគណៈកម្មាធិការ និងអង្គការបក្សគ្រប់ជាន់ថ្នាក់ធ្វើការអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ និងប្រកបដោយប្រសិទ្ធភាពនូវភារកិច្ចបង្ការ និងប្រយុទ្ធប្រឆាំងអំពើពុករលួយ និងភាពអសកម្ម។ លោកអគ្គលេខាបក្សNguyen Phu Trong បានលើកច្បាស់ថា ត្រូវបង្កើតស្មារតីថ្មី ការប្ដេជ្ញាចិត្តថ្មី ក្នុងការតស៊ូបង្ការ ប្រយុទ្ធប្រឆាំងអំពើពុករលួយ និងភាពអសកម្ម។ ទន្ទឹមនឹងនេះ ប្ដេជ្ញាចិត្តបង្ការ ទប់ស្កាត់ និងដោះស្រាយយ៉ាងម៉ឺងម៉ាត់នូវអំពើពុករលួយ និងភាពអសកម្ម ជាពិសេសគឺការធ្លាក់ចុះអំពីសតិអារម្មណ៍នយោបាយ សីលធម៌ របៀបរស់នៅរបស់កម្មាភិបាល បក្ខជន។
 

ទិដ្ឋភាពនៃកិច្ចប្រជុំ


ក្នុងស្មារតីនេះ លោកអគ្គលេខាបក្ស Nguyen Phu Trong បានស្នើឲ្យជំរុញខ្លាំងការស៊ើបអង្កេត និងកាត់ទោសសំណុំរឿង  ក្រោមដែនសម្ថកិច្ចរបស់គណៈកម្មាធិការ ហើយខិតខំប្រឹងប្រែងបំពេញភារកិច្ចឆ្នាំ ២០២១ តាមផែនការកំណត់របស់គណកម្មាធិការផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

ទិន្នន័យថ្មីបំផុតនៅឆ្នាំនេះពីនាយកដ្ឋានស្ថិតិអូស្ត្រាលី (ABS) បង្ហាញថា ចំនួនភ្ញៀវទេសចរអូស្ត្រាលីមកកាន់ប្រទេសវៀតណាមបានវ៉ាដាច់ យ៉ាងលើស លុបពីគោលដៅទេសចរណ៍អន្តរជាតិដ៏ពេញនិយមផ្សេងទៀត ដោយកើន ឡើង ៥៤% ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៥ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។

Top