08/10/2021 13:34 GMT+7 Email Print Like 0

អគ្គលេខាបក្សលោក Nguyen Phu Trong៖ ខិតខំប្រឹងប្រែងគ្រប់គ្រងជំងឺរាតត្បាត ដើម្បីស្ដារ និងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមឡើងវិញ

ក្រោយរយៈពេល ៣ ថ្ងៃកន្លះ ធ្វើការមក នាថ្ងៃទី ៧ ខែតុលា សន្និបាតលើកទី ៤ នៃគណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី ១៣ បានបិទបញ្ចាប់ ដោយបានដាក់ចេញរបៀបវារៈដ៏សំខាន់ៗនានា។

អញ្ជើញថ្លែងបិទបញ្ចប់សន្និបាតនេះ អគ្គលេខា គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong បានលើកច្បាស់ថា ចាំបាច់ត្រូវផ្លាស់ប្ដូរថ្មីការត្រេះរិះ ស្ដីពីការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត ដើម្បីកសាងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ឲ្យសមស្រប បញ្ជាក់យ៉ាងច្បាស់លាស់អំពីបញ្ហាមួយចំនួន និងបូកសរុប រាល់លទ្ធផល ដែលសន្និបាតសម្រេចបាន។

 

អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញថ្លែងមតិ (រូបថត៖ VOV)
 
សន្និបាតលើកទី ៤ នៃគណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី ១៣
 
ប្រតិភូអញ្ជើញចូលរួមសន្និបាតលើកទី ៤ នៃគណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី ១៣


អគ្គលេខាបក្សលោក Nguyen Phu Trong បានឲ្យដឹងថា៖ គណៈកម្មាធិការមជ្ឈឹមបានផ្តល់យោបល់និងធ្វើការវិភាគយ៉ាងស៊ីជម្រៅអំពីស្ថានការណ៍ប្រទេសជាតិក្នុងឆ្នាំ២០២១ ជាពិសេសក្នុងបរិបទ ដែលជំងឺរាតត្បាតកូវីដ ១៩ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងសុខភាពរបស់ប្រជាជន។ គណៈកម្មាធិការមជ្ឈឹម បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះរាល់ការខិតខំប្រឹងប្រែង ការរួមវិភាគទានដ៏ធំធេងរបស់ជនរួមជាតិ យុទ្ធជននៅទូទាំងប្រទេសនិងការជួយឧបត្ថម្ភប្រកបដោយប្រសិទ្ធភាពរបស់ជនរួមជាតិវៀតណាមនៅឯបរទេស និងមិត្តភក្តិអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩។

លោកអគ្គលេខាបក្សបានសង្កត់ធ្ងន់ថា ក្នុងប៉ុន្មានខែចុងឆ្នាំ ២០២១ នេះ ចាំបាច់ត្រូវខិតខំប្រឹងប្រែងគ្រប់គ្រងជំងឺរាតត្បាតនៅទូទាំងប្រទេសឲ្យបានឆាប់ៗ ដើម្បីស្ដារ និងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមឡើងវិញ។ លោកបានអះអាងថា៖

“ពីមេរៀនបទពិសោធន៍ក្នុងប្រទេស និងអន្តរជាតិក្នុងរយៈពេលកន្លងទៅនេះ គឺចាំបាច់ត្រូវផ្លាស់ប្ដូរថ្មីការត្រេះរិះ ការយល់ដឹងឲ្យបានត្រឹមត្រូវជាង អំពីការប្រយុទ្ធប្រឆាំង ការគ្រប់គ្រងជំងឺរាតត្បាត ដោយផ្សារភ្ជាប់ជាមួយការរក្សា ការស្ដារឡើងវិញ ការអភិវឌ្ឍផលិតកម្ម ធ្វើអាជីវកម្មដើម្បីកសាងផែនការ  សេណារីយ៉ូឲ្យសមស្រប សំដៅដាក់បញ្ជូលទៅក្នុងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច -សង្គម ហិរញ្ញវត្ថុ - ថវិការដ្ឋ វិនិយោគសាធារណៈឆ្នាំ ២០២២ ឲ្យសមស្របបំផុត។ ទន្ទឹមនឹងនេះ កែតម្រូវគោលនយោបាយហិរញ្ញវត្ថុ - រូបិយវត្ថុឱ្យមានភាពបត់បែន ប្រសិទ្ធភាព បង្កើតប្រភពកម្លាំង ដើម្បីធានាស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច តុល្យភាពសេដ្ឋកិច្ច ស្ដារផលិតកម្មនិងអាជីវកម្មឡើងវិញ ការធ្វើចរាចរណ៍ទំនិញ និងពលករ ជាពិសេសគឺនៅតាមខេត្ត ក្រុងដែលបានអនុវត្តន៍វិធានការរក្សាគម្លាតសង្គមនារយៈពេលកន្លងទៅ ជំរុញការនាំចេញ និងប្រើប្រាស់ក្នុងស្រុក ជំរុញការវិនិយោគ។ លើសពីនេះទៅទៀត រៀបចំរចនាសម្ព័ន្ធផ្នែក និងវិស័យសំខាន់មួយចំនួនឡើងវិញ ដែលរងផលប៉ះពាល់ដោយសារជំងឺរាតត្បាតកូវីដ ១៩ ដើម្បីសម្របខ្លួនជាមួយស្ថានការណ៍តាមបែបគន្លងថ្មី ដោយបង្កើតមូលដ្ឋានគ្រឹះសម្រាប់ដំណាក់កាលស្ដារឡើងបណ្ដាផ្នែក វិស័យ និងសហគ្រាសពីឆ្នាំ ២០២២ តទៅ”។

សន្និបាតមជ្ឈឹមលើកទី ៤ ក៏បានឯកភាពគ្នាចេញផ្សាយបទបញត្តិថ្មីស្ដីពីប្រការ ដែលបក្ខជនមិនត្រូវធ្វើ ដោយ ចាត់ទុកថានេះជាមូលដ្ឋានសំខាន់ដើម្បីពិចារណា និងដោះស្រាយការរំលោភបំពានរបស់កម្មាភិបាលនិងបក្ខជនផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ