24/01/2021 14:43 GMT+7 Email Print Like 0

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានទទួលជួបបណ្ដាឯកអគ្គរដ្ឋទូតមកជូនសារតាំង

នាព្រឹកថ្ងៃទី ២២ ខែមករា នៅវិមានប្រធានរដ្ឋ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពអេស្ប៉ាញ លោកស្រី María del Pilar MéndezJiménez; ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ លោក Ali Akbar Nazari; ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋហ្វីលីពីន លោក Meynardo Los Banos Montealegre បានជូនសារតាំងដល់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong ក្នុងឱកាស​មក​បំពេញបេសកកម្មការទូតនៅប្រទេស​វៀតណាម។

តាងនាមរដ្ឋនិងប្រជាជនវៀតណាម អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានស្វាគមន៍យ៉ាងកក់ក្តៅនិងអបអរសាទរជូនចំពោះឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសអេស្ប៉ាញ សាធារណរដ្ឋអ៊ិស្លាមអ៊ីរ៉ង់និងសាធារណរដ្ឋហ្វីលីពីនក្នុងឱកាសមកបំពេញបេសកកម្មការទូតនៅប្រទេសវៀតណាម។

 

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានទទួលជួបលោក Meynardo Los Banos Montealegre ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋហ្វីលីពីនប្រចាំនៅវៀតណាមមកជូនសារតាំង (រូបថត៖ vnanet.vn)


អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានទទួលជួបលោក Meynardo Los Banos Montealegre ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋហ្វីលីពីនប្រចាំនៅវៀតណាមមកជូនសារតាំង (រូបថត៖ vnanet.vn)
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងវៀតណាម និងបណ្តាប្រទេសដែលបានរៀបរាប់ខាងលើ ព្រមទាំងលោកជឿជាក់ថា ឯកអគ្គរដ្ឋទូតនឹងបំពេញល្អនូវភារកិច្ចរបស់ខ្លួន ហើយបន្ដពង្រឹង និងពង្រីកថែមទៀតនូវទំនាក់ទំនងមិត្តភាពល្អដ៏ប្រសើររវាងវៀតណាម និងប្រទេសទាំងនេះ។

 

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានទទួលជួបលោក Ali Akbar Nazari ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ប្រចាំនៅវៀតណាម មកជូនសារតាំង (រូបថត៖ vnanet.vn)


ក្នុងឱកាសនេះ លោក Nguyen Phu Trong បានជម្រាបជូនបណ្ដាឯកអគ្គរដ្ឋទូតអំពីមហាសន្និបាតលើកទី ១៣ របស់បក្សគឺជាព្រឹត្តិការណ៍នយោបាយសំខាន់របស់បក្សរដ្ឋនិងប្រជាជនវៀតណាមដែលនឹងត្រូវបានធ្វើឡើងនាពេលឆាប់ៗនេះ ព្រមទាំងលោកសង្កត់ធ្ងន់លើតួនាទីជាស្ពានតភ្ជាប់របស់ឯកអគ្គរដ្ឋទូតក្នុងការជំរុញទំនាក់ទំនងរវាងវៀតណាមនិងប្រទេសនានា ក៏ដូចជាការបង្កើនកិច្ចសហប្រតិបត្តិការនិងការជួយគាំទ្រដ៏មានតម្លៃពីមិត្តភក្តិអន្ដរជាតិ ដៃគូ និងសហគមន៍អន្តរជាតិចំពោះវៀតណាមក្នុងការអនុវត្តគោលដៅយុទ្ធសាស្ត្រក្នុងសម័យអភិវឌ្ឍន៍ថ្មី។ ជាមួយគ្នានោះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម បានបញ្ជាក់ថា រដ្ឋនិងរដ្ឋាភិបាល វៀតណាមតែងតែបង្កលក្ខណៈងាយស្រួលសម្រាប់បណ្ដាឯកអគ្គរដ្ឋទូតបំពេញល្អនូវភារកិច្ចរបស់ខ្លួន៕

បណ្តាព័ត៌មានបានផ្សាយ