• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ទទួលជួបប្រធានគណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្រ្តី សម្តេច តេជោ ហ៊ុនសែន


 អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ទទួលជួបជាមួយប្រធានគណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្រ្តី សម្តេច តេជោ ហ៊ុនសែន
 

នារសៀល​ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ នៅទីស្នាក់ការមជ្ឈឹមបក្ស អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានអញ្ជើញទទួលជួបជាមួយគណៈ ប្រតិភូ​ជាន់​ខ្ពស់​នៃ​រាជ​រដ្ឋាភិ​បាល​កម្ពុ​ជា​ដឹក​នាំ​ដោយ​ប្រធាន​​គណបក្សប្រជាជន​កម្ពុជា នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេច តេជោ ហ៊ុនសែន ដែល​កំពុង​បំពេញ​ទស្សន​កិច្ច​ជាផ្លូវការ​នៅប្រទេសវៀតណាម។
 
ក្នុងជំនួប​នេះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បាន​អបអរសាទរ​ចំពោះ​សមិទ្ធិផល​ដ៏ធំធេង​ និងសំខាន់​ៗ ដែល​ប្រជាជន​កម្ពុជា​ទទួល​បាន​ ក្នុង​រយៈពេល​​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះ ព្រម​ទាំង​ជឿ​ជាក់​ថា ក្រោមព្រះរាជកិច្ចដោយព្រះរាជគតិបណ្ឌិតដ៏ឈ្លាសវៃ និងព្រះរាជទសពិធរាជធម៌ របស់ព្រះ​មហាក្សត្រ​ នរោត្តម សីហមុនី និងការដឹកនាំប្រកបដោយគតិបណ្ឌិតរ​បស់ព្រឹទ្ធសភា រដ្ឋសភា​ និ​ង​រដ្ឋាភិ បាលកម្ពុ​ជានោះ ប្រជាជនកម្ពុជានឹងជំនះ​រាល់ការលំបាក​ហើយនឹង​បន្តទទួល​បាន​នូវ​សមិទ្ធិផល​ថ្មីៗ​និង​អស្ចារ្យ​ជាច្រើន​ទៀត​ ដើម្បីនាំប្រទេសកម្ពុជាឱ្យកាន់តែរីក​ ចម្រើន មានសុខសន្តិភា​ព ជីវភាពប្រពល​រដ្ឋកាន់​រីកចម្រើន​ឥត​ឈប់​ឈ​រ។
 
អញ្ជើញ​ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានកត់សម្គាល់ពីតួនាទីរបស់វៀតណាម ដែលកំពុង​មាន​ការ​លេចធ្លោនៅក្នុងតំបន់ ក៏ដូចជាលើឆាកអន្តរ ជាតិក្នុងការដើរតួនាទីសម្របសម្រួល ឬដោះស្រាយ​បញ្ហា​ផ្សេង​ៗ​។ ពាក់ព័ន្ធបញ្ហាការអភិវឌ្ឍន៍សេដ្ឋកិច្ចវិញ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា ជា​ប្រទេស​ស្ថិត​នៅកណ្តាលវៀតណាម និងថៃ។ ដូច្នេះការរីកចម្រើនរបស់វៀតណាម ក៏ដូចជាប្រទេស ថៃ ក៏នាំឱ្យ​កម្ពុជា​មានការរីក​ចម្រើន​ផងដែរ។
 
សម្តេចតេជោ បាន​ថ្លែងអំណរគុណវៀតណាម ដែ​លបានចូលរួមចំណែកអភិវ​ឌ្ឍន៍​កម្ពុជា និងបាន​កៀរ​គរ​អ្នក​វិនិយោគ​វៀត​ណាម មករកស៊ីនៅ​កម្ពុជា។ សម្តេចតេជោ ហ៊ុន សែ​ន បានប្រាប់ទៅប្រមុខ​រដ្ឋ​វៀត​ណាម ឱ្យចាត់​ទុក​កម្ពុជា​ គឺជាមិត្តមួយ​ដ៏ជិតស្និទ្ធ និង ស្មោះត្រង់ជាមួយវៀត​ណាម។
 
សម្តេចនាយ​ករដ្ឋមន្រ្តី ហ៊ុនសែ​នក៏បានសម្តែង​ការរីករាយ​ចំពោះការ​ដែលភាគី​ទាំងពីរ​បាន​ចុះហត្ថលេខាលើ​ឯកសារ​សហប្រតិបត្តិការ​ជាច្រើន ជាពិសេសឯកសារទាំងពីរដែលបា​នទទួលស្គាល់​ការងា​របោះបង្គោលព្រំសីមា​ បាន​ ៨៤ ភាគរយ ព្យាយាមបញ្ចប់ការងារបោះបង្គោលព្រំដែនគោករវា​ងប្រទេស​ទាំងពីរ ក្នុងអាណត្តិទី ៦ របស់​រដ្ឋាភិ​​បាល​តែម្តង។
 
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម បានវាយតម្លៃ​ខ្ពស់ចំពោះ​លទ្ធផល​នៃកិច្ច​សហប្រតិ​បត្តិការ​រវាង​រដ្ឋាភិបាល​នៃប្រទេស​ទាំងពីរ​ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ រួមទាំងកិច្ចខិតខំប្រឹងប្រែងរបស់ក្រ​សួង ស្ថាប័ន​និង​មូលដ្ឋាន​​ក្នុងការ​អនុវត្តល្អរាល់​កិច្ចព្រម​ព្រៀង​សហប្រតិ​បត្តិការ​ដែលបាន​ចុះហត្ថលេខា​រវាងរដ្ឋាភិ​បាល​ទាំងពី​រ; វាយតម្លៃ​ខ្ពស់ចំពោះលទ្ធផលនៃកិច្ចពិភាក្សារ​វាងនាយករដ្ឋមន្រ្តី​ទាំងពីរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការរៀប​ចំ​កិច្ចប្រជុំ ​បូកសរុបការងារបោះប​ង្គោលព្រំដែន និងចុះហត្ថលេខាលើឯកសារច្បា​ប់ចំនួន​ ០២ ទទួលស្គាល់​សមិទ្ធិផល​ (៨៤%) ការងារបោះបង្គោលព្រំដែន គោករវាងប្រទេសទាំងពីរ។ នេះនឹងជា​មូល​ដ្ឋាន​គ្រឹះដ៏សំខាន់​មួយសម្រាប់​ប្រទេសទាំងពីរ ដើម្បីបន្តការងារបោះបង្គោល ព្រំដែនគោក កសាងខ្សែផ្លូវព្រំដែនវៀតណាម-ក​ម្ពុជា​ ប្រកប​ដោយសន្តិភាព មិត្តភាព កិច្ច​សហប្រតិបត្តិការនិងអភិ​វឌ្ឍន៍៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top