02/10/2019 11:55 GMT+7 Email Print Like 0

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ទទួលជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith


 អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ទទួលជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith
 

នារ​សៀល​ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩​ នៅទីស្នាក់ការមជ្ឈឹមបក្ស អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក​  Nguyen Phu Trong បាន​ទទួលជួប​ជាមួយ​គណៈប្រតិភូ​ជាន់​ខ្ពស់ នៃរដ្ឋាភិបាល​ឡាវដឹកនាំដោយ​នាយក​រដ្ឋមន្រ្តី​ឡាវ​ លោក Thongloun Sisoulith ដែលកំពុងមានដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាម។
 
នៅទី​នេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានវាយតម្លៃខ្ពស់ ចំពោះ​លទ្ធ​ផល​នៃកិ​ច្ច​ពិភាក្សា​រវាងនាយករដ្ឋមន្រ្តីទាំងពីរ និងបានស្នើឱ្យភាគីទាំងពីរ ដឹកនាំក្រសួង ស្ថាប័ន និងសហគ្រាសនានា ឲ្យ​ធ្វើកិច្ច​សហប្រតិបត្តិការយ៉ាងជិតស្និទ្ធ  រួមទាំងអនុវត្តយ៉ាងជិត​ស្និទ្ធ​នូវខ្លឹមសារ​ដែល​បាន​ឯក​ភាព​ដោយភាគី​ទាំង​ពីរ​ ក៏ដូចជាផ្លាស់ប្តូរព័ត៌មាន ចែករំលែកបទពិសោធន៍អំពីការងារកសាងគណបក្សផងដែរ។ ម្យ៉ាងវិញ​ទៀត​ លោកអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម Nguyen Phu Trong បានស្នើអោយភាគីទាំងពីរ កសាង​ប្រព័ន្ធ​នយោ​បាយ គ្រប់គ្រងសេដ្ឋកិច្ច-សង្គមនិងសមាហរណកម្មអន្តរជាតិ ជាពិសេស ផ្តោតលើការ​ស្វែង​រក​ដំណោះ​ស្រាយ​​ដើម្បី​លុបបំបាត់ការលំបាកនិងឧបសគ្គសំដៅបង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិ បត្តិការ ក្នុងវិស័យ​សេដ្ឋ​កិច្ច វិនិយោគ ពាណិជ្ជកម្ម វប្បធម៌ អប់រំនិងបណ្តុះបណ្តាលក៏ដូចជាទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាដើម។
 
ទាក់​ទិននឹងស្ថានភាពពិភពលោកនិងតំបន់ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បាន​លើក​ឡើង​ថា៖ ស្ថានភាពនេះមានភាពស្មុគស្មាញច្រើន  មិនអាចទាយទុកជាមុនបាន អាច​ប៉ះពាល់​ដល់​សន្តិ​សុខ​និង​​ការអភិវឌ្ឍក្នុងតំបន់ ហេតុដូច្នេះ ភាគីទាំងពីរត្រូវបង្កើនការផ្លាស់ប្តូរគ្នានូវព័ត៌មាន ការសម្រប​សម្រួល​យ៉ាង​ជិតស្និទ្ធ​ ក្នុងការសិក្សាព្យាករណ៍ពី​ស្ថានភាព​ផងដែរ៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ