• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញធ្វើជា ប្រធានកិច្ចប្រជុំអនុគណៈកម្មការទទួលបន្ទុកឯកសារមហាសន្និបាតបក្សលើកទី១៣


 នៅកិច្ចប្រជុំ (រូបថត៖ TTXVN)
 

 នាព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩ នៅរដ្ឋធានីហាណូយ អគ្គលេខាបក្ស ​ប្រធានរដ្ឋវៀតណាម​លោក Nguyen Phu Trong ប្រធានអនុគណៈកម្មការទទួលបន្ទុកឯកសារ មហាសន្និបាតលើកទី១៣របស់បក្ស អញ្ជើញ​ធ្វើជា​ប្រធាន​កិច្ច​ប្រជុំ​របស់​អនុគណៈ​កម្មការ​។
 
អញ្ជើញចូលរួម​កិច្ចប្រជុំនេះក៏មានវត្តមាននាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងប្រធាន​រដ្ឋ​សភា​វៀត​ណាម លោកស្រី Nguyen Thi Kim Ngan ទៀតផង។
 
អញ្ជើញថ្លែង​នៅទីនេះ លោក Nguyen Phu Trong បានយល់ស្របជាស្ថាពរ ជាមួយ​សេចក្ដី​ព្រាង​របាយ​ការណ៍​នយោបាយ​ ព្រ​មទាំងស្នើអោយក្រុមនិពន្ធ​នៃ អនុគណៈ​កម្មការ​ប្រកាន់​យ៉ាងខ្ជាប់​នូវភារកិច្ច​នៃមហា​សន្និបាត​។ លោក​អគ្គលេខា​បក្ស ប្រធាន​រដ្ឋអញ្ជើញមាន​ប្រសាសន៍ថា៖
 
 “ប្រ​កាន់យ៉ាងខ្ជាប់ហើយប្រៀបធៀបនឹងកម្មវិធីនយោបាយដើម្បីពិនិត្យថា យើង​កំពុង​ស្ថិតនៅ​ដំណាក់​កាល​ណា​​។ ក្នុងអាណត្តិនេះ ស្នាដៃលេចធ្លោគឺអ្វី កំហិតនៅសេសសល់គឺអ្វី។ អាចនិយាយបាន​ថា សេដ្ឋកិច្ច​​យើង​រីក​​ចម្រើន​​​ជាបន្ត​ បន្ទាប់និងប្រកបដោយស្ថិរភាពដែរឬទេ? ចំពោះការងារកសាងបក្ស កសាង ប្រពន្ធ​នយោបាយ​​ ប្រយុទ្ធប្រឆាំ​ងនឹង​អំពើពុករលួយ ហេតុអ្វីដែលប្រជាជន​គាំទ្រ ​យ៉ា​ងដូ​ច្នេះ?”៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

វៀតណាមម្ចាស់ការចូលរួមវិភាគទានកាន់តែច្រើនដល់អាស៊ាន

វៀតណាមម្ចាស់ការចូលរួមវិភាគទានកាន់តែច្រើនដល់អាស៊ាន

តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ប្រធានអាស៊ានឆ្នាំ២០២៥ លោក Anwar Ibrahim នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វា មិញជីញ បានអញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់អាស៊ានលើកទី៤៧ និងសន្និសីទពាក់ព័ន្ធនានាចាប់ពីថ្ងៃទី ២៥-២៨ ខែតុលា។ ដោយបានពង្រីកតួនាទីអស់រយៈពេល ៣០ឆ្នាំចូលរួមអាស៊ាន វៀតណាមបន្តចូលរួមចំណែកយ៉ាងសកម្ម និងបញ្ជាក់ពីសំឡេងដ៏សំខាន់របស់ខ្លួនក្នុងអាស៊ាន នៅក្នុងសន្និសីទទាំងនេះ។

Top