21/02/2019 09:35 GMT+7 Email Print Like 0

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញទទួលជួបគណប្រតិភូជាន់ខ្ពស់ក្រសួងសន្តិសុខឡាវ


 អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញទទួលជួបគណប្រតិភូជាន់ខ្ពស់ក្រសួងសន្តិសុខឡាវ (រូបថត៖ internet)

 អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានស្នើឲ្យក្រសួងទាំងពីរបន្តពង្រីកប្រពៃណី រួមស​ហការ​យ៉ាង​ជិត​ស្និទ្ធិក្នុងកិច្ចការពារយ៉ា​ងរឹងមាំនូវសន្តិសុខជាតិ រក្សាសណ្ដាប់ធ្នាប់​ សុវត្ថិភាពសង្គ​ម ម។​

នារសៀលថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅទីក្រុងហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បាន អញ្ជើញទទួលជួបគណប្រតិភូជាន់ខ្ពស់ក្រសួងសន្តិសុខឡាវ ដឹកនាំដោយ លេខាមជ្ឈឹមបក្ស រដ្ឋ​មន្ត្រីក្រសួង​សន្តិសុខឡាវ លោក  Vilay Lakhamfong ដែលអញ្ជើញមក​បំពេញទស្សនកិច្ច​ការងារ នៅវៀតណាម។

អញ្ជើញថ្លែងនៅទីនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បាន​វាយតម្លៃខ្ពស់​ចំពោះដំណើរ​ទស្សនកិច្ច​នេះ ហើយជូនពរចំពោះស​មិទ្ធិផលដ៏សំខាន់ៗ ដែលប្រទេសឡាវទទួល​បានក្នុង​រយៈពេលកន្លងទៅ ព្រម​ទាំង​សម្ដែងនូវសេចក្ដីសប្បា​យ​រីករាយ ចំពោះទំនាក់ទំនងពិសេសរវាង​វៀតណាម និ​ង​ឡាវ។ អគ្គលេខាប​ក្ស ប្រធា​ន​រដ្ឋ លោក Nguyen Phu Trong បានស្នើឲ្យក្រ​សួងទាំងពីរបន្តពង្រី​កប្រ​ពៃណី រួមសហការ​យ៉ាង​ជិត​ស្និទ្ធិ​ក្នុង​កិច្ច​ការពារយ៉ាង​រឹងមាំ នូវសន្តិសុខជាតិ​ រក្សាសណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម បង្កើ​នការផ្លាស់ប្ដូរព័​ត៌មាន ពិគ្រោះយោបល់​ និងគាំទ្រគ្នាទៅវិញទៅមក​លើវេទិកាពិភពលោក និ​ងតំបន់​អំពីការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋ​កម្ម។​

ចំណែកឯ រដ្ឋមន្ត្រីក្រសួងសន្តិសុខឡាវ លោក  Vilay Lakhamfong បានអះងអាងថា ក្រសួង​សន្តិសុខ​ឡាវ​នឹង​រួម​សហការ​យ៉ាងជិតស្និទ្ធិ​ជាមួយក្រសួង​នគរបាល​វៀត​ណាម ដើម្បី​អនុវត្តន៍​ប្រកប​ដោយ​ប្រសិទ្ធភាព​នូវរាល់​កិច្ច​ព្រម​ព្រៀង​រវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃ​បក្សទាំងពីរ ក៏​ដូចជា​កិច្ច​ព្រម​ព្រៀង​សហប្រតិបត្តិការ រវាង​ក្រសួង​ទាំង​ពីរ​ផង​ដែរ​៕​

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ