• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong ប្រគល់សេចក្តីសម្រេច ស្តីពីការតម្លើងឋានន្តរស័ក្តិថ្នាក់នាយឧត្តមសេនីយ៍


 អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញថ្លែងមតិក្នុងពិធី (រូបថតៈ TTXVN) 

 នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ​២០១៩ នៅវិមានប្រ​ធានរដ្ឋ អគ្គលេខាគណៈកម្មាធិការ​មជ្ឈិម​បក្សកុម្មុយនិស្ត​​វៀត​ណាម​ ប្រធានរដ្ឋ លោក Nguyen Phu Trong បានអញ្ជើញប្រគ​ល់​សេចក្តី​សម្រេច​តម្លើង​​ឋានន្ត​រស័ក្តិ​ថ្នាក់​នាយឧត្តម​សេនីយ៍ ជូន​ចំពោះរដ្ឋមន្ត្រីក្រសួងនគរបាល លោក​ To Lam និងប្រធានអគ្គស្នង​ការ​នយោបាយ​កង​ទ័ព​ប្រជា​​ជន​វៀត​ណាម លោក Luong​ Cuong។
 
អញ្ជើញថ្លែងមតិក្នុង​ពិធី អគ្គលេខាបក្ស និងជាប្រធា​នរដ្ឋ លោក Nguyen Phu Trong បានអះអាងថា៖ ​ការដែល​បក្សនិងរដ្ឋ​បានតម្លើងឋានន្តរ​ស័ក្តិថ្នាក់នាយ​ឧត្តមសេនីយ៍ ជូនចំពោះលោ​ក To Lam និងលោ​ក Luong Cuong គឺបង្ហាញនូវ​ការជឿ​ជាក់ ការយកចិត្តទុកដាក់យ៉ាងជ្រាល​ជ្រៅរបស់បក្ស រដ្ឋ និងប្រជា​ជន សម្រាប់​កងកម្លាំង​ប្រដាប់អាវុធ ព្រមទាំងទទួល​ស្គាល់និងវាយតម្លៃខ្ព​ស់ ចំពោះរាល់​ការរួម​ចំណែក​សំខាន់​របស់លោក​ទាំងពីរចំពោះ​បុព្វហេតុកសាងនិងអភិវឌ្ឍ​ន៍ផ្នែកកងទ័ព នគរ បា​ល ក៏ដូច​ជាក្នុង​កិច្ច​ការកសាង​និង​ការពារ​មាតុ​ប្រទេស។
 
លោកអគ្គលេខាបក្ស ប្រ​ធានរដ្ឋ បានឲ្យដឹងថា៖ ពង្រឹងកិច្ចការពារជាតិ រក្សារឹ​ងមាំសន្តិសុខជាតិ ស្ថិរភា​ពនយោបាយ​ សណ្តាប់ធ្នាប់ សុ​វត្ថិភាពសង្គមជាភារកិច្ចចាំបា​ច់របស់បក្ស​ រដ្ឋ របស់​ប្រព័ន្ធ​នយោបាយ​ទាំងមូលនិង​ប្រជាជនទាំង​មូល ក្នុងនោះ កងទ័ពប្រ​ ជាជននិងនគរ​បាល​ប្រជាជន​ជាកម្លាំង​ស្នូល​ផង​ដែរ​៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងឱកាសចាប់ផ្តើមអាណត្តិនៅវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងឱកាសចាប់ផ្តើមអាណត្តិនៅវៀតណាម

នារសៀលថ្ងៃទី២ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋ មន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅ វៀតណាម លោកស្រី Gillian Bird ក្នុងឱកាសដែលលោកស្រីឯកអគ្គរដ្ឋទូតចាប់ផ្តើម អាណត្តិបេសកកម្មនៅវៀតណាម។

Top