• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ទទួលជួបសន្ទនាជាមួយគណប្រតិភូបក្សកុម្មុយនិស្តចិន

នាល្ងាចថ្ងៃទី ៥ ខែកក្កដា ឆ្នាំ២០១៨ អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញទទួលជួបសន្ទនាជាមួយសមាជិកការិយាល័យនយោបាយលោក Huang Kunming លេខានៃ លេខាធិការដ្ឋាន និងជាប្រធានគណកម្មធិការឃោសនាការមជ្ឈឹម ដឹកនាំគណប្រតិភូបក្សកុម្មុយនិស្តចិនបំពេញទស្សនកិច្ចនៅវៀតណាម និងចូលរួមសិក្ខាសាលាទ្រឹស្តីលើកទី ១៤ រវាងបក្សទាំងពីរ។


អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយលោក Huang Kunming

អញ្ជើញថ្លែងមតិនៅក្នុងជំនួបនេះ លោក Nguyen Phu Trong បានអះអាងថា៖ ការដែលបក្សទាំងពីតែងតែបូកសរុបទ្រឹស្ដី កំណែទម្រង់បើកទូលាយ និងផ្លាស់ប្ដូរបទពិសោធន៍រវាងគ្នាទៅ វិញទៅមក គឺជាសកម្មភាព ចាំបាច់ និងមានអត្ថប្រយោជន៍។

រីឯខ្លួនវិញ លោក Huang Kunming បានអះអាងថា៖ បក្ស និងរដ្ឋាភិបាលចិនជានិច្ចកាលគោរព ហើយមានបំ​ណាង​រួមជាមួយវៀតណាមរក្សាការអភិវឌ្ឍទំនាក់ទំនងមិត្តភាពជាប្រពៃ ណី ភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្រ្តលើគ្រប់វិស័យនិងជំរុញឲ្យទំនាក់ទំនងនៃប្រទេសទាំងពីរអភិវឌ្ឍន៍យ៉ាងវិជ្ជមាន និងស្ថិរភាពជានិច្ច។ លោក Huang Kunming ក៏បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការរៀបចំសិក្ខាសាលាទ្រឹស្តីរវាងបក្សទាំងពីរជាប្រចាំ​ឆ្នាំ។

មុននេះ នាថ្ងៃដដែលសមាជិកការិយាល័យនយោបាយ ប្រធានគណកម្មធិការឃោសនាការអប់រំមជ្ឈឹម​វៀត​ណាម​ លោក Vo Van Thuong បានអញ្ជើញជួបសន្ទនាជាមួយលោក Huang Kunming ផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសន្និសីទប្រកាសពីការបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម

លោកនាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសន្និសីទប្រកាសពីការបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម

នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានអញ្ជើញចូលរួមក្នុងសន្និសីទប្រកាសពីការបង្កើត មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម។

Top